Barca បំភ្លេច​ចោល De Ligt រួច​គិត​ដល់​ខ្សែ​ការពារ United ជំនួស​វិញ

ក្លឹប Barcelona ​ត្រូវ​បាន​រាយការណ៍​ថា​កំពុង​ទាក់ទង​ទៅ​ភ្នាក់ងារ​របស់​កីឡាករ Victor Lindelof ​ដែល​ជា​អ្នក​រត់ការ​នាំ​យក Frenkie de Jong មក​ចូលរួម​នៅ Camp Nou ​ហើយ​ចង់​បាន​ខ្សែ​ការពារ​ United រូប​នេះ​មក​ចូលរួម​បន្ថែម​ម្នាក់​ទៀត។

Lindelof ដែល​លេង​នៅ​តំបន់​ការពារ​កណ្តាល ​ក្លាយ​ជា​រ៉ាដា​ដ៏​សំខាន់​សម្រាប់ ‘Plan B’ របស់​អ្នក​មាន​បុណ្យ ​ក្រោយ​ពេល​មិន​អាច​ទាក់​ចិត្ត De Ligt ចេញ​ពី​ក្រញាំ​របស់​ក្លឹប Juventus ដែល​កំពុង​តាម​អន្ទង​ឥត​ឈប់។

លោក Hasan Cetinkaya ក៏​ជា​អ្នក​រត់ការ​តែ​មួយ ក្នុង​ការ​នាំ​យក De Jong មក Camp Nou កាល​ពី​ដើម​ឆ្នាំ ២០១៩។ ថ្មីៗ​នេះ​លោក​ក៏​បាន​បញ្ជាក់​ជុំវិញ​អនាគត​របស់ Lindelof ថា៖ “Lindelof គឺ​កំពុង​ស្ថិត​លើ​រ៉ាដា​របស់​ក្លឹប​យក្ស​នៅ​អឺរ៉ុប តែ​ការ​ចាកចេញ​របស់​គាត់​ក៏​សំខាន់​នៅ​លើ​ក្លឹប​អង់គ្លេស​នេះ​ផង​ដែរ”។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT