កីឡាករ​ប្រេស៊ីល ​៣​រូប​ចេញ​មុខ ​ឆ្លើយ​តប Messi ​វិញ​រឿង Copa America ​

Lionel Messi ​បាន​ចោទ​ប្រកាន់​អាជ្ញាកណ្ដាល​ ​និង​សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាង​ត្បូង​ថា​បាន​រៀប​ចំ​ទុក ​ពាន​រង្វាន់ Copa America ​នេះ​ជា​របស់​ប្រេស៊ីល​តែ​ម្ដង​នា​ឆ្នាំ​នេះ។និយាយ​នឹង​ការ​និយាយ​ចំ​ៗ​នេះ​ដែរ ​មាន​កីឡាករ​និង​គ្រូ​បង្វឹក​ប្រេស៊ីល​ច្រើន​នាក់​ចេញ​មុខ​មក​ឆ្លើយ​តប​វិញ​ផង​ដែរ។ ក្នុង​នោះ ​លោក Tite ​ដែល​ជា​គ្រូ​បង្វឹក​ប្រេស៊ីល ​បាន​បញ្ជាក់​ថា​៖ “ខ្ញុំ​មិន​យល់​ស្រប​ជាមួយ​អ្វី​ដែល Messi ​និយាយ​ទេ។ គាត់​គួរ​តែ​មាន​ក្ដី​គោរព ​ហើយ​ត្រូវ​ទទួល​ស្គាល់​បរាជ័យ​ដែល​ខ្លួន​ទទួល​”។ដោយ​ឡែក Thaigo Silva ​វិញ ​ក៏​ដាក់​១​ឃ្លា​ថែម​ទៀត​ដែរ​ថា​៖ “​ក្នុង​ប្រកួត​ដែល PSG ​ចាញ់​ក្រុម Barcelona ​៦-១ ​គាត់​បាន​លេង​ជាមួយ​អាជ្ញាកណ្ដាល… ប៉ុន្តែ​យើង​មិន​បាន​និយាយ​អ្វី​ឡើយ​ទាក់ទង​នឹង​អាជ្ញាកណ្ដាល ​ដែល​គាំទ្រ​ទៅ​ខាង Barcelona។ ខ្ញុំ​គិត​ថា​អ្នក​គួរ​តែ​បង្ហាញ​ក្ដី​គោរព​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល”។ ស្រដៀង​គ្នា​នឹង​កីឡាករ​ពាក់​អាវ​លេខ​២​នេះ​ដែរ ​Marquinhos ​ខ្សែ​ការពារ​ប្រេស៊ីល ​ក៏​បញ្ជាក់​ដែរ​ថា​មាន​រឿង​ជា​ច្រើន​កើត​ឡើង​នៅ Barcelona ​និង​ក្នុង​ក្រុម​ជម្រើស​ជាតិ។ ខ្លួន​មិន​ដែល​ឃើញ Messi ​រិះគន់​ចំពោះ​រឿង​ទាំង​នោះ​ឡើយ។ រូបគេ​បាន​ចាញ់​ទៅ​ហើយ ដូច្នេះ​គួរ​តែ​ទទួល​យក​វា​ទៅ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT