​នាយក​ជាន់​ខ្ពស់ PSG៖ “កីឡាករ​ឆ្នើម​រូប​នេះ នឹង​មិន​មក​ចូលរួម​ជាមួយ PSG ទេ”

នាយក​ជាន់​ខ្ពស់​ផ្នែក​កីឡា​លោក Leonardo ​របស់​ក្លឹប​ Paris Saint-Germain ​បាន​បញ្ជាក់​ជុំវិញ​អនាគត​របស់​កីឡាករ Matthijs de Ligt ​ដែល​កំពុង​រង​ចចាមអារ៉ាម​ថា​នឹង​ផ្លាស់​មក​ចូលរួម​នៅ​ទឹកដី​បារាំង។

យ៉ាងណាមិញ​តាម​ការ​បញ្ជាក់​ដោយ​ផ្ទាល់​ លោក Leonardo ​ប្រាប់​សារព័ត៌មាន Le Parisien ដូច្នោះ​ថា៖ “De Ligt ​នឹង​មិន​មក​ចូលរួម​នៅ PSG ទេ ដោយ​គាត់​គឺ​ជា​កីឡាករ​ល្អ​ម្នាក់ ​ប៉ុន្តែ​នេះ​មិនមែន​ជា​ពេល​ល្អ​សម្រាប់​ការ​វិនិយោគ​នោះ​ទេ ​ដោយ​យើង​ចាំ​បាច់​ត្រូវ​ធ្វើ​ចិត្ត​មួយ​រយៈ​ពេល​សិន ពោល​គឺ​យើង​មិន​អាច​ចំណាយ​លើ​កញ្ចប់​ប្រាក់ ២០០ លាន​អឺរ៉ូ​ឡើយ”។

បញ្ជាក់​ថា​ De Ligt កំពុង​មាន​សង្ឃឹម​ច្រើន​ផ្លាស់​ទៅ Juventus ​ដោយ​ភ្នាក់ងារ​លោក Raiola ក៏​បង្ហើប​កន្លង​ទៅ​ថា​ខ្សែ​ការពារ​រូប​នេះ​បាន​ព្រមព្រៀង​លក្ខណៈ​បុគ្គល​ជាមួយ​ក្លឹប​សេះ​បង្កង់​ហើយ ដោយ​ស៊ីសង​តែ​នៅ​លើ Ajax សម្រាប់​ការ​ចរចា​បញ្ចប់​តែ​ប៉ុណ្ណោះ។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT