Leicester City ​ទិញ​បាន​កីឡាករ​ម្នាក់​តម្លៃ​ដល់​ទៅ​៤០​លាន​ផោន​ឯ​ណោះ​

ក្រុម Leicester City ​បាន​ទិញ​យក​ខ្សែ​បម្រើ​ Youri Tielemans ​ដាច់​ពី​ក្រុម Monaco ​ហើយ​ក្នុង​តម្លៃ​៤០​លាន​ផោន ​ក្រោយ​ពី​ខ្ចី​ជើង​១​រដូវ​កាល​កន្លង​ទៅ។

កីឡាករ​បែលហ្សិក​ខាង​លើ​នេះ ​បាន​ចុះ​កុងត្រា​៥​ឆ្នាំ​ជាមួយ​ក្រុម Leicester ​ក្នុង​តម្លៃ​ខ្លួន​៤០​លាន​ផោន។  Tielemans ​អំឡុង​ពេល​លេង​រដូវ​កាល​មុន ​រក​បាន​៣​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​៤​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៣​ប្រកួត​ឱ្យ Liecester។ សមត្ថភាព​លេង​ល្អ និង​យល់​ចិត្ត​ក្រុម​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ក្លឹប​ដែល​មាន​ម្ចាស់​ជា​ជន​ជាតិ​ថៃ​មួយ​នេះ ​សម្រេច​ទិញ​ផ្ដាច់​កុងត្រា​តែ​ម្ដង​តម្លៃ​៤០​លាន​ផោន។

កីឡាករ​វ័យ​២២​ឆ្នាំ​នឹង​ចូល​រួម​ហ្វឹកហាត់ ​ក៏​ដូចជា​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​នៅ​ប្រទេស​បារាំង។ ​លោក Rodgers ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​បាន​បញ្ជាក់​ថា Tielemans ​គឺ​សក្ដិសម​ណាស់​សម្រាប់​ចូល​រួម​ជាមួយ​ក្រុម។ រូបគេ​បាន​បង្ហាញ​ភាព​អស្ចារ្យ​របស់​ខ្លួន​រួច​ទៅ​ហើយ ​កាល​ពី​ពាក់​កណ្ដាល​រដូវ​កាល​មុន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT