ស្ងាត់​ៗ Arsenal ​ទិញ​បាន​កីឡាករ​ម្នាក់​ទៀត​ហើយ​

ក្រុម Arsenal ​ទិញ​បាន​កីឡាករ​ម្នាក់​ទៀត​ហើយ គឺ​ William Saliba ​ខ្សែ​ការពារ​វ័យ​១៨​ឆ្នាំ​ពី​ក្រុម Saint-Etienne ​ក្នុង​តម្លៃ​ខ្លួន​២៦​លាន​ផោន​។

ទិញ​បាន​ពេល​នេះ​មែន ប៉ុន្តែ Saliba ​នឹង​ត្រូវ​ក្រុម Saint-Etienne ​ខ្ចី​ជើង​១​រដូវ​កាល​ទៀត​សិន ទើប​ផ្លាស់​មក​លេង​នៅ Arsenal ។ កីឡាករ​វ័យ​ក្មេង​នេះ​ទើប​បាន​ចូល​លេង​ក្រុម​ធំ​នៅ​ចុង​ឆ្នាំ​មុន​ប៉ុណ្ណោះ ​ដោយ​បង្ហាញ​ខ្លួន​ទើប​បាន​១៦​លើក​ទេ។ ដោយសារ​តែ​លេង​ល្អ ​ទើប​បាន​ជា​ក្រុម​កាំភ្លើង​ធំ​ទិញ​យក​ពេល​នេះ ដោយ​រំពឹង​ថា​១​ឆ្នាំ​ទៀត​រូបគេ​នឹង​អាច​ដើរ​តួ​សំខាន់​នៅ​តំបន់​ការពារ​មិន​ខាន។

ក្រុម​របស់​លោក Emery ​នៅ​ចង់​បាន​កីឡាករ​ម្នាក់​ទៀត ​ជា​ខ្សែ​ប្រយុទ្ធ គឺ Wilfried Zaha ​របស់​ក្រុម Crystal Palace ។ បច្ចុប្បន្ន​ពួកគេ​មាន​៤០​លាន​ផោន​ដើម្បី​ទិញ​យក​កីឡាករ​នេះ ​ប៉ុន្តែ​ខាង​ក្លឹប​ដើម​របស់​គេ​ទាមទារ​ដល់​ទៅ​៧០​លាន​ផោន​ឯ​ណោះ​ទើប​ព្រម​លក់​ឱ្យ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT