ស្រី​ស្អាត​ម្នាក់​នេះ ​រៀប​ក្បួន​រត់​ចូល​ទីលាន​នៅ Copa ​តែ​ត្រូវ​ប៉ូលិស​ចាប់​ទាន់​

Kinsey Wolanski ​នារី​ដែល​ស្លៀក​ស៊ិចសី ​រត់​ចូល​ទីលាន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​មាន​គម្រោង​រត់​ចូល​ទីលាន​ម្ដង​ទៀត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Copa America ​ប៉ុន្តែ​ត្រូវ​ប៉ូលិស​ឃាត់​ទាន់។

Wolanski ​និង​សង្សារ​របស់​ខ្លួន ដែល​បាន​បង្កើត​ជា​វិបសាយ​អាសអាភាស​មួយ​នោះ ​បាន​ទៅ​ប្រទេស​ប្រេស៊ីល ​ក្នុង​គោល​បំណង​ចង់​រត់​ចូល​ទីលាន ដើម្បី​ផ្សព្វផ្សាយ​ពី​វិបសាយ​របស់​ខ្លួន​ទៀត។ ដូច​ដែល​ធ្លាប់​ធ្វើ​បាន​កាល​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​កន្លង​ទៅ។ យ៉ាងណាមិញ ​បំណង​លើក​ទី​២​នេះ ​មិន​បាន​សម្រេច​ឡើយ ​ព្រោះ​ប៉ូលិស​ប្រមាណ​២០​នាក់​បាន​ឃាត់​នាង​ទាន់​។

សាមី​ខ្លួន​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា​នាង​មាន​គម្រោង​រត់​ចូល​ទីលាន​ប្រកួត​នោះ ​ជាមួយ​ខោអាវ​ប្លែក​ជាង​មុន​ទៅ​ទៀត ប៉ុន្តែ​ស៊យ​អី​ត្រូវ​ប៉ូលិស​ចាប់​ទាន់ ​និង​ឃាត់​ខ្លួន​មួយ​រយៈ​ផង​ដែរ។ បច្ចុប្បន្ន​ប៉ូលិស​បាន​ឱ្យ​នាង​ចេញ​វិញ​ហើយ ​ក៏​ដូចជា​អាច​ដើរ​លេង​ជាមួយ​សង្សារ​បាន​នៅ​ប្រេស៊ីល តែ​គម្រោង​ពិសេស​រត់​ចូល​​ទីលាន​នោះ​គឺ​មិន​សម្រេច​ឡើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT