Raiola៖ “De Ligt គេ​ព្រមព្រៀង​ទៅ​ចូលរួម​ជាមួយ Juventus ហើយ”

ភ្នាក់ងារ​លោក Mino Raiola ​បាន​បញ្ជាក់​ថា​ប្រធាន​ក្រុម​របស់ Ajax គឺ Matthijs de Ligt ​បាន​ព្រមព្រៀង​លក្ខណៈ​បុគ្គល​ក្នុង​ការ​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លឹប Juventus ​ហើយ។

យុវជន​សញ្ជាតិ​ហូឡង់​រូប​នេះ​កំពុង​ល្ហិចល្ហៀង​ខ្លាំង​នៅ​លើ​ទីផ្សារ​ដោះដូរ​ថា​មាន​ក្លឹប​កំពូល​ ៤ តួ​យ៉ាង​ដូច​ជា Man Utd, Paris Saint-Germain និង Barcelona ក៏​ដូច​ជា​ Juventus តាម​ដណ្តើម​យក​រូប​គេ​ចេញ​ពី​ក្លឹប​ Ajax។

តាម​ការ​បញ្ជាក់​ប្រាប់​សារព័ត៌មាន De Telegraaf សម្តី​របស់​ភ្នាក់ងារ​លោក Raiola បាន​បង្ក​​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយ​លោក​ប្រាប់​ថា៖ “Matthijs de Ligt ព្រមព្រៀង​លក្ខណៈ​បុគ្គល​ទៅ​ចូលរួម​នៅ Juventus ហើយ ដោយ​យើង​រង់ចាំ​តែ Juve ចរចា​កិច្ច​ព្រមព្រៀង​ជាមួយ​ក្លឹប​ Ajax តែ​ប៉ុណ្ណោះ ដោយ​កីឡាករ​សព្វថ្ងៃ​មាន​តែ​សង្ឃឹម​រង់ចាំ​ភាគី​សងខាង​ធ្វើ​កិច្ច​ព្រមព្រៀង​បាន​ជោគជ័យ​ឲ្យ​ឆាប់​រហ័ស​ប៉ុណ្ណឹង​ឯង”។

តាម​របាយការណ៍​ពី Sky Sport Italia កន្លង​ទៅ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប Juventus ​បាន​ដាក់​សំណើ ៤៩,៣ លាន​ផោន បូក​ថ្លៃ​ឧបត្ថម្ភ​បន្ថែម ៩ ឡាន​ផោន​សម្រាប់ De Ligt ប៉ុន្តែ​មិន​ទាន់​ត្រូវ​នឹង​តម្រូវការ​ចង់​បាន​របស់ Ajax ដែល​មាន​ដល់​ទៅ ៦៧,៣ លាន​ផោន​ឯ​ណោះ។ ប្រភព: SportsMole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT