អតីត​កីឡាករ​មួយ​រូប​នៅ Barca ផ្តួល Messi ជា​បុគ្គល​ដំបូង​ក្នុង​លោក​ឈ្នះ​ពាន​ច្រើន​ជាង​គេ

អតីត​ជើង​ចាស់​នៅ Barcelona គឺ​តារា​ឆ្នើម Dani Alves បាន​ប្រែ​ក្លាយ​ជា​កីឡាករ​ដំបូង​បង្អស់​ក្នុង​លោក​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន ៤០ រាប់​តាំង​ពាន Copa America ២០១៩ លើក​ចុង​ក្រោយ​បង្អស់​នេះ។

 បុរស​វ័យ ៣៦ ឆ្នាំ​លេង​នៅ​តំណែង​ខ្សែ​ការពារ​ស្តាំ និង​ជា​អតីត​កីឡាករ​ធ្លាប់​លេង​នៅ Barcelona, Juventus និង​ PSG ​លោក​ក៏​បាន​ឈ្នះ​នាម​ជា​កីឡាករ​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ Copa ឆ្នាំ ២០១៩ ផង​ដែរ។

៤០ ពាន​របស់ Alves ​មាន​នៅ​ជម្រើស​ជាតិ​ចំនួន​ ៤ លើក និង​នៅ​ក្លឹប ៣៦ លើក បែង​ចែក​ជា​ ៤ ក្លឹប​មាន Sevilla, Barcelona, Juventus និង PSG ដោយ​នៅ Barcelona ទទួល​បាន​ច្រើន​ជាង​គេ​ក្នុង​អាជីព​របស់​លោក​ផ្ទាល់។ ធៀប​នឹង​ Lionel Messi គឺ​បុរស​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ធ្វើ​បាន​ត្រឹម ៣៥ លើក​តែ​ប៉ុណ្ណោះ។

បញ្ជាក់​ថា​សព្វថ្ងៃ Alves កំពុង​ទំនេរ​ជើង នាម​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន​លើ​ទីផ្សារ​ដោះដូរ ក្រោយ​ពី​ផុត​កុងត្រា​ជាមួយ​ក្លឹប​សេដ្ឋី​បារាំង ហើយ Liverpool ជា​ទ្រនំ​ថ្មី​មាន​ភាគរយ​ខ្ពស់​បំផុត​ក្នុង​ការ​នាំ​យក​កីឡាករ​ប្រេស៊ីល។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT