សរុប​មាន ៦០ គ្រាប់​នៅ Copa ឆ្នាំ​នេះ ​ដោយ​មាន​កីឡាករ ២ រូប​ស៊ុត​បាន​ច្រើន​ដាច់​គេ

ព្រឹត្តិការណ៍​បាល់ទាត់​ប៉ែក​អាមេរិក​ខាង​ត្បូង Copa America ២០១៩ បាន​បញ្ចប់​ទៅ​ដោយ​រក​ឃើញ​ជើង​ឯក​គឺ​ក្រុម​សាំបា​ប្រេស៊ីល​យក​ឈ្នះ​នៅ​លទ្ធផល ៣-១ លើ​ក្រុម​ប៉េរូ​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

សរុប​ទាំង​អស់​មាន ២៦ ប្រកួត​បាន​កើត​ឡើង ដោយ​ក្នុង​នោះ​គ្រាប់​បាល់​បញ្ចូល​ទី​មាន​ដល់ ៦០ គ្រាប់ ពោល​គឺ​ជា​មធ្យម​មាន ២,៣១ គ្រាប់/ប្រកួត។ ចុះ​កីឡាករ​រូប​ណា​រក​បាន​ច្រើន​បំផុត?

មាន​ពីរ​រូប​ឈរ​តំណែង Top Scorer នៅ​ Copa ឆ្នាំ ២០១៩ ដោយ​មួយ​គឺ​កីឡាករ Everton របស់​ក្រុម​ប្រេស៊ីល​និង​ទី​ពីរ​គឺ Paolo Guerrero របស់​ក្រុម​ប៉េរូ ដោយ​ម្នាក់ៗ​រក​បាន ៣ គ្រាប់​រៀង​ខ្លួន។

រី​ឯ​អ្នក​រក​បាន ២ គ្រាប់​មាន​ចំនួន ១៣ នាក់ ​ក្នុង​នោះ​មាន​កីឡាករ​ប្រេស៊ីល ៣ រូប (Gabriel Jesus, Philippe Coutinho, Roberto Firmino) និង​កីឡាករ​អាហ្សង់ទីន ២ រូប (Sergio Aguero, Lautaro Martinez)។ ប្រភព៖ Wikipedia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT