Alves ៖អាជ្ញាកណ្ដាល​កាត់​ក្ដី​ប្រកួត ប្រេស៊ីល និង​អាហ្សង់ទីន ​ភ័យ​ខ្លាំង​ជាង​កីឡាករ​ទៀត​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល ​បាន​ឈ្នះ​ពាន​រង្វាន់ Copa America ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ប៉េរូ ​៣-១ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់មិញ​នេះ។

ក្រោយ​ចប់​ការ​ប្រកួត​ធំ​នៅ​អាមេរិក​ខាង​ត្បូង​នេះ​ដែរ ​ខ្សែ​ការពារ Dani Alves ​របស់​ប្រេស៊ីល ​បាន​និយាយ​ពី​រឿង​កាល​ប្រកួត​ទល់​អាហ្សង់ទីន​ផង​ដែរ។ អតីត​មិត្ត​រួម​ក្រុម Messi ​បាន​បញ្ជាក់​ថា​អាជ្ញាកណ្ដាល​ដែល​កាត់​ក្ដី​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ប្រេស៊ីល ​និង​អាហ្សង់ទីន​នោះ ​ហាក់​ដូចជា​ភ័យ​ៗ​ជាង​កីឡាករ​ដែល​កំពុង​លេង​ក្នុង​ទីលាន​ទៅ​ទៀត។

“ខ្ញុំ​យល់​ពី​អារម្មណ៍ Messi ​ដូច​អាជ្ញាកណ្ដាល​ភ័យ​ជាង​យើង​​ដែល​ជា​អ្នក​ប្រកួត​ទៅ​ទៀត។ ប្រសិន​បើ​ប្រេស៊ីល​ចាញ់ ​យើង​ចាញ់​ទាំង​អស់​គ្នា ​ប៉ុន្តែ​ពេល​អាហ្សង់ទីន​ចាញ់ គឺ​ហាក់​ដូចជា​ចាញ់​តែ Messi ​ប៉ុណ្ណោះ។ អាហ្សង់ទីន​មាន​កីឡាករ​ល្អ ពួកគេ​បាន​បង្កើត​ឱកាស​ច្រើន​ដើម្បី​រក​គ្រាប់​បាល់ ប៉ុន្តែ​សំណាង​និង​បង្គោល​ទី​គឺ​នៅ​ខាង​យើង”។ សម្ដី​របស់​កីឡាករ​វ័យ​៣៦​ឆ្នាំ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT