Messi ​អាច​ជាប់​បម្រាម​២​ឆ្នាំ ​ព្រោះ​រឿង​រិះគន់​សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាង​ត្បូង​

ខ្សែ​ប្រយុទ្ធ Lionel Messi ​អាច​នឹង​ត្រូវ​សហព័ន្ធ​កីឡា​បាល់ទាត់​អាមេរិក​ខាង​ត្បូង​ពិន័យ​មិន​ឱ្យ​លេង​ជម្រើស​ជាតិ​២​ឆ្នាំ ​ដោយសារ​តែ​ការ​រិះគន់​មើល​ស្រាល​ដល់​សហព័ន្ធ។

Messi ​បាន​និយាយ​ក្រោយ​ចប់​ព្រឹត្តិការណ៍​ខាង​លើ​នេះ​ថា​៖ “ Copa America ​បាន​រៀប​ចំ​ដើម្បី​ឱ្យ​ប្រេស៊ីល​ជា​អ្នក​ឈ្នះ​ទៅ​ហើយ។ សង្ឃឹម​ថា​អាជ្ញាកណ្ដាល​និង VAR ​មិន​មាន​ឥទ្ធិពល​ចំពោះ​រឿង​នេះ​ទៅ​ចុះ ប៉ុន្តែ​ខ្ញុំ​គិត​អាច​មិន​អាច​ឡើយ”។ ​ប្រធាន​ក្រុម​អាហ្សង់ទីន ក៏​បាន​បន្ថែម​ទៀត​ថា​អាជ្ញាកណ្ដាល​ក្នុង​ព្រឹត្តិការណ៍​នេះ​ពុក​រលួយ លំអៀង ​ទៅ​ខាង​ម្ចាស់​ផ្ទះ ​ហើយ​ក៏​ជា​ចំណែក​ធ្វើ​ឱ្យ​អាហ្សង់ទីន​ធ្លាក់​ផង​ដែរ។

ការ​និយាយ​រិះគន់​ការ​រៀប​ចំ ​និង​អាជ្ញាកណ្ដាល​នៅ Copa America ​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​រូបគេ​ប្រឈម​ខ្លាំង​ទៅ​នឹង​ការ​ពិន័យ។ ហើយ​បើ​តាម​ច្បាប់​បាន​ចែង​ក្នុង​សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាង​ត្បូង​នេះ ​កីឡាករ​ដែល​មើល​ស្រាល​សហព័ន្ធ​នឹង​ត្រូវ​ជាប់​ពិន័យ​មិន​ឱ្យ​លេង​ដល់​ទៅ​២​ឆ្នាំ​ឯ​ណោះ៕ប្រភព៖ Foxsportsasia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT