ភ្នាក់ងារ Klopp៖ វា​ជា​រឿង​ទៅ​រួច ដែល​គាត់​អាច​ទៅ​ដឹក​នាំ​ជម្រើស​ជាតិ​អាល្លឺម៉ង់

ភ្នាក់ងារ​របស់​លោក Jurgen Klopp ​បាន​បង្ហើប​ថា​អ្នក​ចាត់ការ​ដឹក​នាំ​ក្រុម Liverpool ​លើក​ពាន UEFA Champions League ​ក៏​មាន​ចិត្ត​ចង់​ទៅ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ដែរ។

Klopp ​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ដោយសារ​តែ​ដឹក​នាំ​ក្រុម Liverpool ​បាន​ល្អ ​លើក​ពាន UEFA Champions League ​និង​ប្រជែង​ពាន Premier League ​បាន​ថែម​ទៀត។ ជាមួយ​ការ​ធ្វើ​បាន​ល្អ​នេះ​ដែរ ​មាន​មតិ​ជា​ច្រើន​នៅ​អាល្លឺម៉ង់​ចង់​ឃើញ​បុរស​ដើម​កំណើត​អាល្លឺម៉ង់​នេះ ​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​វិញ។

ជាមួយ​មតិ​ខាង​លើ​នេះ​ដែរ ​ភ្នាក់ងារ​របស់​លោក Klopp ​ក៏​ចេញ​មុខ​មក​បក​ស្រាយ​ដែរ​ថា​៖ “Klopp ​គាត់​ក៏​មាន​ជម្រើស​ក្នុង​ការ​ទៅ​ដឹក​នាំ​ជម្រើស​ជាតិ​ដែរ។ តែ​ប្រហែល​មិន​មែន​ពេល​នេះ​ទេ ព្រោះ​គាត់​កំពុង​សប្បាយ​ចិត្ត​នៅ Liverpool ​និង​ចង់​ដឹក​នាំ​ក្រុម​នេះ​ឱ្យ​ជោគជ័យ​ជាង​នេះ​ទៀត”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT