អាមេរិក ​ការពារ​ជើង​ឯក Women World Cup ​បាន​សម្រេច​ហើយ​

ក្រុម​បាល់ទាត់​នារី​អាមេរិក ​បាន​ការពារ​តំណែង​ជើង​ឯក Women World Cup ​របស់​ខ្លួន​បាន​សម្រេច​ហើយ ​ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ហុល្លង់​ក្នុង​លទ្ធផល ២-០ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។

អាមេរិក ​ដែល​ជា​ក្រុម​លេខ​១​លើ​លោក​ផ្នែក​បាល់ទាត់​នារី ​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខ្លួន​ខក​ចិត្ត​ឡើយ។ ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Women World Cup ពួកគេ​ធ្វើ​បាន​យ៉ាង​ល្អ ​ដែល​យក​ឈ្នះ​លើ​ក្រុម​ហុល្លង់​បាន​ដល់​២-០។ ២​គ្រាប់​នោះ​ធ្វើ​សម្រេច​ដោយ Rapinoe ​នៅ​នាទី​៦១ ​ដោយ​បាល់​ប៉េណាល់ទី ​និង​១​គ្រាប់​ទៀត​បាន​ដោយ Lavelle ​នៅ​នាទី​៦៩។ ហុល្លង់ ​ហាក់​មិន​មាន​អ្វី​ធ្វើ​ឱ្យ​អាមេរិក បារម្ភ​ទាល់​តែ​សោះ​សម្រាប់​ការ​ប្រកួត​មួយ​នេះ។

​សម្រាប់​កីឡា​ការិនី Rapinoe ​ប្រធាន​ក្រុម​អាមេរិក ​ក៏​បាន​ជាប់​ឈ្មោះ​ជា​កីឡា​ការិនី​ល្អ​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍ ​ក៏​ដូចជា​ស្បែក​ជើង​មាស​ផង​ដែរ។ ​នេះ​ជា​លើក​ទី​៤​ហើយ​សម្រាប់​អាមេរិក ដែល​អាច​លើក​ពាន​រង្វាន់ Women World Cup ​បាន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT