ជំនួបបឹងកេតស្មើភ្នំពេញក្រោន ៤-៤ យប់មិញ ពោរពេញដោយរឿងគួរតាមដានជាច្រើន

ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ី ដែលមានគ្នាត្រឹម១០នាក់នៅពាក់កណ្តាលវគ្គទី២ បានទប់ស្មើម្ចាស់ផ្ទះភ្នំពេញក្រោន ៤-៤ កាលពីយប់មិញ នៅកីឡដ្ឋាន Smart RSN ដែលមានអ្នកគាំទ្រច្រើនជាង៣០០០នាក់ចូលទស្សនា។

ក្នុងនោះមានរឿងជក់ចិត្តជាច្រើន ដែលធ្វើឲ្យអ្នកគាំទ្រចាត់ទុកការប្រកួត Cambodia Classic Match មួយនេះ ជាជំនួបមិនអាចភ្លេចបាននៅលីគកំពូល។ CTS-Sports សូមលើកយកកំណត់ត្រាមួយចំនួនមកសំអាង៖

-អតីតសមាជិករកគ្រាប់បានដូចគ្នា៖ ក្នុងចំណោម៤គ្រាប់របស់ក្រុមទាំង២ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា និង Booysen ដែលទើបបង្ហាញខ្លួនលើកដំបូងឲ្យក្លិបចាស់របស់ខ្លួន ស៊ុតបញ្ចូលទីបានម្នាក់២គ្រាប់ដូចគ្នា។ ពួកគេទាំង២ ស្ទើរអាចហៅបានថា ជាបេះដូងរបស់ក្រុមរៀងខ្លួន សម្រាប់អ្នកគាំទ្រ។

-អ្នកទស្សនាច្រើន៖ ជាកំណត់ត្រាថ្មីមួយទៀតដែរ ពិសេសលើបណ្តាញសង្គម ការប្រកួតម្សិលមិញនេះបានទាក់ទាញអ្នកគាំទ្រចូលទស្សនាលើបណ្តាញសង្គម Youtube របស់ CNCC ដល់ទៅជាង១ម៉ឺននាក់ និង៣ពាន់នាក់ជាងទៀតនៅកីឡដ្ឋាន។

-សង្គ្រាមពាក្យសម្តីបញ្ចប់៖ ថ្វីបើមុនប្រកួតមានការបោះសម្តីទៅគ្នាយ៉ាងច្រើន ប៉ុន្តែក្រោយចប់ការប្រកួតក្រុមទាំង២ មានអ្នកគាំទ្រ កីឡាករ គ្រូបង្វឹក សុទ្ធតែចាប់ដៃបង្ហាញការគោរពចំពោះគ្នាទៅវិញទៅមក។ នេះជារបទថ្មីមួយដែលអ្នកកីឡាផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមក។

-អាជ្ញាកណ្តាលនៅមានតែកម្រិត៖ ចំពោះលីគកំពូលកម្ពុជា២០១៩នេះ បញ្ហាលើភាពមិនច្បាស់លាស់របស់អាជ្ញាកណ្តាលនៅតែជាបញ្ហាចោទ។ វាហាក់ដូចជា វិលត្រឡប់ទៅ១០ឆ្នាំមុន បាល់កំហុសតិចតួច អត់ព្រមានតែបែជាឲ្យកាតលឿងទី២ទៅកីឡាករបឹងកេត។ កត្តានេះ មិនមែនតែអ្នកគាំទ្រក្រុមលោក ហៅ សុជាតិ ទេ សូម្បីអ្នកគាំទ្រទូទៅក៏ស្រងាកចិត្តពីការប្រកួតនេះដូចគ្នា។ ករណីដ៏ទៀតដូចជា បាល់ពិន័យឲ្យស្វាយរៀង តែដោយកីឡាករណាហ្គាតវ៉ាខ្លាំងក៏លប់ចោលវិញ , ឃួន ឡាបូរ៉ាវី យកដៃទៅទះបាល់ អាជ្ញាកណ្តាលដល់ទៅ២នាក់មើលមិនឃើញ, ប្រាក់ មុន្នីភិរុន ហក់ទៅប្តូរ១ទល់១ជាមួយខ្សែប្រយុទ្ធ ទាំងជំហរយកបាល់ ៥០ ៥០ ក៏បានកាតក្រហម, បាល់កំហុស សរ ពិសិដ្ឋ នៅក្រៅខ្សែ បែរជាឲ្យប៉េណាល់ទីទៅភ្នំពេញក្រោន..។

  • ជំនួបបឹងកេតស្មើភ្នំពេញក្រោន ៤-៤ យប់មិញ ពោរពេញដោយរឿងគួរតាមដានជាច្រើន