Ronaldo បោះ​ប៉ុន្មាន​ម៉ាត់ មុន​បើក​រដូវ​កាល ២០១៩/២០ ជាមួយ Juventus

Cristiano Ronaldo ​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ចូល​តតាំង​នៅ​លីគ​កំពូល​អឺរ៉ុប​នា​រដូវ​កាល ២០១៩/២០ ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​អំឡុង​ខែ​សីហា​ខាង​មុខ។ ខ្សែ​ប្រយុទ្ធ​ក្លឹប Juventus នឹង​ទទួល​បាន​បទពិសោធន៍​ថ្មី តាម​រយៈ​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​លោក Maurizio Sarri ទើប​ចូល​កាន់​តំណែង​ជំនួស​គ្រូ​ចាស់ Allegri។

ថ្លែង​នៅ​បទសម្ភាសន៍​ចុង​ក្រោយ​បង្អស់ Ronaldo ប្រាប់​ថា៖ “ខ្ញុំ​តែងតែ​ត្រៀម​ខ្លួន​រួចរាល់ ​ដោយ​ខ្ញុំ​ចង់​មាន​រដូវ​កាល​ដ៏​ល្អ វា​គឺ​ជា​គោលដៅ​របស់​ខ្ញុំ ​ដោយ​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​និង​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន”។

បញ្ជាក់​ថា​កាល​ពី​រដូវ​កាល​ចាស់ Ronaldo ​បង្ហាញ​ខ្លួន​បាន ៤៣ ប្រកួត​ឲ្យ​សេះ​បង្កង់ ជាមួយ​ការ​ស៊ុត​បញ្ចូល​ទី ២៨ គ្រាប់ និង​ឈ្នះ​ពាន Serie A បូក​ផ្សំ​ពាន Supercoppa Italiana ផង​ដែរ។ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT