Rooney ឃាត់​ឲ្យ Sancho នៅ Dortmund ទោះ​លឺ​ក្លឹប​យក្ស​មួយ​កំពុង​ចង់​បាន

អតីត​ខ្សែ​ប្រយុទ្ធ​នៅ PL កីឡាករ Wayne Rooney បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​យុវជន​ឆ្នើម Jadon Sancho មិន​គួរ​ចាកចេញ​ពី​ក្លឹប Borussia Dortmund នោះ​ទេ ​ដែល​ការ​លើក​ឡើង​នេះ​សម្រប​បាន​ទៅ​នឹង​ចចាមអារ៉ាម​ថា Man Utd ចង់​បាន Sancho ទៅ​ចូលរួម​នៅ Old Trafford។

Rooney ​បាន​សម្លឹង​ឃើញ​យុវជន​វ័យ ១៩ ឆ្នាំ​មាន​ការ​អភិវឌ្ឍ​ស្រាប់​ជាមួយ​ក្លឹប​បច្ចុប្បន្នDortmund ដោយ​មាន​ពេលវេលា​លេង​គ្រប់គ្រាន់។ នៅ​ការ​បង្ហាញ​ខ្លួន ៣៤ ប្រកួត​ Sancho រក​បាន ១២ គ្រាប់​នា​រដូវ​កាល ២០១៨/១៩។

ប្រាប់​សារព័ត៌មាន Sport Bild កីឡាករ​លេង​ឲ្យ​ក្លឹប DC United ​ប្រាប់​ថា៖ “Dortmund ជា​ក្លឹប​ល្អ​មួយ
ពួក​គេ​ជឿជាក់​លើ​កីឡាករ​វ័យ​ក្មេង​របស់​គេ ហើយ​អ្នក​បាន​ឃើញ​ពី​ការ​លេង​របស់ Sancho នៅ​ ១២ ខែ​មុន គឺ​ពិត​ជា​សប្បាយ​នឹង​មើល​គេ ដែល​លេង​បាន​ល្អ​នៅ BVB”។

Rooney បន្ត៖ “ពេល​នេះ Jadon ​ចាំ​បាច់​ត្រូវ​សួរ​ខ្លួន​ឯង​តើ​រវាង​ការ​លេង​ឲ្យ Dortmund មាន​ពេល​គ្រប់គ្រាន់​និង​ផ្លាស់​ទៅ​អង់គ្លេស​បាន​ត្រឹម​អង្គុយ​បម្រុង ត្រូវ​យក​មួយ​ណា ខណៈ​ដែល​ការ​លេង​គ្រប់គ្រាន់​គឺ​សំខាន់​បំផុត​សម្រាប់​កីឡាករ​ក្មេងៗ​ដូច​ជា Jadon”។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT