Higuain ​រំពឹង​ទ្រនំ​ថ្មី នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ចេញ​ពី Juve តែ​ថមថយ​រឿង​ថ្លៃ​ពលកម្ម

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Juventus ​គឺ​កីឡាករ Gonzalo Higuain ​ហាក់​កំពុង​ពិចារណា​លើ​ការ​ផ្លាស់​ទៅ​ចូលរួម​នៅ​ក្លឹប AS Roma ​នា​រដូវ​កាល ២០១៩/២០ ជាមួយ​លក្ខខណ្ឌ​ខ្ចី​ជើង​បន្ថែម​ជម្រើស​ទិញ​ផ្តាច់​នូវ​តម្លៃ​ខ្លួន ២៦ លាន​អឺរ៉ូ បូក​ការ​កាត់​បន្ថយ​ថ្លៃ​ពលកម្ម។

ប្រភព​ពី​សារព័ត៌មាន​ Corriere dello Sport ​បាន​ចុះ​ផ្សាយ​ថា​កីឡាករ​អាហ្សង់ទីន​រូប​នេះ ​ពុំ​បាន​ស្ថិត​ក្នុង​ផែនការណ៍​របស់​លោក Maurizio Sarri នា​រដូវ​កាល​ក្រោយ​ទេ បន្ទាប់​ពី​រូបលោក​បង្ហាញ​ខ្លួន​មិន​បាន​ល្អ​នៅ​ក្លឹប AC Milan និង Chelsea។

យ៉ាងណាមិញ​ខ្ញី​ចាស់ Higuain ក៏​នឹង​បន្ត​នៅ​ទឹក​ដី​អ៊ីតាលី ប៉ុន្តែ​អាច​ផ្លាស់​ទៅ​ចូលរួម​នៅ Roma ​លើ​ជម្រើស​ទិញ​ផ្តាច់​តម្លៃ ២៦ លាន​អឺរ៉ូ ទាប​ជាង​សំណើ​ចាស់​កាល​នៅ Milan និង Chelsea ​ថ្លៃ ៣៦ លាន​អឺរ៉ូ គួប​ផ្សំ​ថ្លៃ​ពលកម្ម​ក៏​រំពឹង​នឹង​កាត់​បន្ថយ​ដូច​គ្នា។ ប្រភព៖ Football-Italia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT