(VDO) ឈ្នះ​ប៉េរូ​នៅ Copa យប់មិញ ដឹង​ប្រេស៊ីល​បាន​លុយ​ចូល​ហោប៉ៅ​ប៉ុន្មាន​អត់?

ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​យក​ឈ្នះ​លើ​ក្រុម​ប៉េរូ​នៅ​លទ្ធផល ៣-១ តាម​រយៈ​ការ​រក​គ្រាប់​បាល់​ដោយ​កីឡាករ​ Everton Soares, Gabriel Jesus និង Richarlison ខណៈ​ខាង​ប៉េរូ​បាន​ការ​ស៊ុត​ប៉េណាល់ទី​មួយ​គ្រាប់​ពី Paolo Guerrero។

ប្រេស៊ីល​មាន​ឱកាស​គ្រប់គ្រង​បាល់​ ៥៥ ភាគរយ ស៊ុត​ចំ​គោលដៅ ៣ លើក​ក្នុង​ចំណោម ១២ លើក ខណៈ​ប៉េរូ​ចំ​ ២ លើក​ក្នុង​ចំណោម ៧ លើក។ ខាង​ប្រេស៊ីល​ទទួល​បាន​កាត​ក្រហម​មួយ ទៅ​លើ​កីឡាករ Gabriel Jesus ដែល​ជា​បេក្ខភាព​ដ៏​សំខាន់​ជួយ​ឲ្យ​ប្រេស៊ីល​យក​ឈ្នះ​អាហ្សង់ទីន​ឆ្លង​មក​វគ្គ​ចុង​ក្រោយ​នេះ។ ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=eVwZreUd8UE

បញ្ជក់​ថា​សម្រាប់​ប្រាក់​រង្វាន់​ដែល​ក្រុម​សាំបា​ប្រេស៊ីល​ទទួល​បាន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​គឺ​មាន​ទឹក​ប្រាក់​ប្រមាណ ​៦,៥ លាន​ដុល្លារ​អាមេរិក ​ខណៈ​ក្រុម​លេខ ២ ប៉េរូ​បាន ៣,៥ លាន​ដុល្លារ​អាមេរិក។

  • (VDO) ឈ្នះ​ប៉េរូ​នៅ Copa យប់មិញ ដឹង​ប្រេស៊ីល​បាន​លុយ​ចូល​ហោប៉ៅ​ប៉ុន្មាន​អត់?