Messi ៖ ​ខ្ញុំ​មិន​ចូល​រួម​ជា​ផ្នែក​នៃ​អំពើ​ពុក​រលួយ ​និង​មិន​គោរព​គ្នា​ឡើ​យ

Lionel Messi ​បាន​បដិសេធ​មិន​ព្រម​ឡើង​ឆាក​ទទួល​មេដាយ​ចំណាត់​ថ្នាក់​លេខ​៣​នៃ​ពាន​រង្វាន់ Copa America ​ឡើយ ដោយ​ខ្លួន​សំអាង​ថា​មាន​អំពើ​ពុក​រលួយ​កើត​ឡើង​ក្នុង​ព្រឹត្តិការណ៍​នេះ​។ក្រុម​អាហ្សង់ទីន បាន​លេខ​៣​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នេះ ​ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម​ឈីលី​ក្នុង​លទ្ធផល ​២-១ ​ប៉ុន្តែ​ការ​ប្រកួត​នេះ​ក៏​មាន​រឿង​មិន​ល្អ​កើត​ឡើង​ដែរ។ ពោល​គឺ Messi ​បាន​កាត​ក្រហម​មួយ ដែល​កាត​ក្រហម​នេះ​ជា​កាត​ក្រហម​ទី​២​ដែល​រូបគេ​ទទួល​បាន​ក្នុង​ការ​ប្រកួត​ឱ្យ​ជម្រើស​ជាតិ​តាំង​ពី​ឆ្នាំ​២០០៥​មក។

បាន​កាត​ក្រហម ​មិន​ពេញ​ចិត្ត​នឹង​ការ​រៀប​ចំ​ប្រកួត ​Leo ​បាន​សម្រេច​ចិត្ត​មិន​ឡើង​ទទួល​មេដាយ​ឡើយ ​ហើយ​រូបគេ​ថែម​ទាំង​បញ្ជាក់​ហេតុផល​ទៀត​ថា​៖ “ខ្ញុំ​និយាយ​ហើយ​ថា ខ្ញុំ​មិន​ចង់​ក្លាយ​ជា​ផ្នែក​មួយ​នៃ​អំពើ​ពុក​រលួយ​ទេ។ អាជ្ញាកណ្ដាល​បាន​ធ្វើ​ឱ្យ​ក្រុម​អាហ្សង់ទីន​មិន​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន។ ​វា​ជា​រឿង​ពិត ដែល​ពួកគេ​រៀប​ចំ​ឱ្យ​យើង​ធ្លាក់​ត្រឹម​វគ្គ​នោះ”៕

ប្រភព៖ GOAL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT