PSG ​ចង់​លក់ Neymar ​ឱ្យ Real Madrid ​វិញ ​

ក្លឹប PSG ​ចង់​លក់​ខ្សែ​ប្រយុទ្ធ Neymar ​ឱ្យ​ទៅ​ក្រុម Real Madrid ​វិញ ​ក្រោយ​ពី​ទំនាក់ទំនង​រវាង​ក្រុម​នេះ ជាមួយ Barcelona ​មាន​ការ​រកាំរកូស​ច្រើន​កន្លង​មក។ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ខាង​លើ ​មាន​ទំនាក់ទំនង​ខ្លាំង​ក្នុង​ការ​ផ្លាស់​ទៅ​លេង​នៅ Barcelona ​វិញ ​ប៉ុន្តែ​កាល​ពី​ម្សិលមិញ​នេះ​ប្រធាន​ក្លឹប​អ្នក​មាន​បុណ្យ​បាន​បញ្ជាក់​ថា​ក្លឹប​មិន​ទិញ Neymar ​មក​វិញ​ឡើយ។ កត្ដា​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ក្រុម PSG ​មាន​បំណង​ចង់​លក់ Neymar ​ឱ្យ​ទៅ​ក្លឹប Real Madrid ​វិញ ​ដែល​ធ្លាប់​បាន​ទាក់ទង​មក​ពួកគេ​ច្រើន​ដង​ដែរ។

អ្វី​ដែល​ពិបាក​សម្រាប់​អធិរាជ​ស​ក្នុង​ការ​នាំ​យក​កីឡាករ​ឆ្នើម​ខាង​លើ​នេះ គឺ​ការ​ចំណាយ​តែ​ម្ដង។ ​ក្លឹប​បាន​ចាយ​ជាង​៣០០​លាន​ផោន​ទៅ​ហើយ​ក្នុង​ការ​ទិញ​ដូរ​កីឡាករ​កន្លង​ទៅ​នេះ ដូច្នេះ​ហើយ​ក្រុម​នេះ​នឹង​មិន​អាច​ចំណាយ​ប្រាក់​ជាង​១០០​លាន​ផោន​ដើម្បី​ទិញ​ដូរ​កីឡាករ​ណា​ទៀត​បាន​ឡើយ។ លុះត្រា​តែ​ពួកគេ​អាច​លក់​កីឡាករ​ចេញ ​មាន​ភាព​សមាមាត្រ​ទៅ​នឹង​ការ​ចំណាយ​របស់​ពួកគេ​សិន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT