Real Madrid ​ដាក់​តម្លៃ​កប់​ៗ​ម៉ង ​ដើម្បី​យក Pogba ​ពី Man Utd ​

ក្រុម Real Madrid ​បាន​ដាក់​លក្ខខណ្ឌ​យ៉ាង​ពិសេស​ដើម្បី​យក Pual Pogba ​ពី​ក្រុម Manchester United ​នា​រដូវ​ក្ដៅ​នេះ ​ក្រោយ​ពី​កីឡាករ​មាន​ចិត្ត​ចង់​ចាកចេញ​ខ្លាំង​។ការ​ស្នើ​របស់​ Real Madrid ​នោះ គឺ​ពួកគេ​នឹង​ផ្ដល់​ប្រាក់​៧២​លាន​ផោន​ទៅ Man Utd ​អម​ជាមួយ​កីឡាករ​ថែម​ឱ្យ​ម្នាក់​ទៀត។ ម្នាក់​នោះ ​ក្រុម​របស់​លោក Ole ​អាច​រើស​បាន​ទៀត ​រវាង Bale ​ឬ​ក៏ Isco ​។ បិសាច​ក្រហម​នៅ​តែ​រក្សា​ចិត្ត​ចង់​បាន​ប្រាក់​រហូត​ដល់​១៥០​លាន​ផោន​ឯ​ណោះ ទើប​ព្រម​លក់​ខ្សែ​បម្រើ​របស់​ខ្លួន​ចេញ ​បើ​ទោះ​ជា​សាមី​ខ្លួន​បញ្ជាក់​ថា​ចង់​ចាកចេញ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។

ការ​ដាក់​តម្លៃ​ដល់​១៥០​លាន​ផោន​នេះ​ហើយ ទើប​បាន​ជា​ក្លឹប​ជា​ច្រើន​មិន​អាច​ឈាន​ដល់​ការ​ចុះ​កុងត្រា​យក Pogba ​បាន ព្រោះ​តម្លៃ​ផ្ដាច់​កុងត្រា​នេះ​ហាក់​ដូចជា​ខ្ពស់​ខ្លាំង​ពេក។ ​ទាំង Real Madrid ​និង Juventus ​ដែល​ចង់​បាន​ខ្សែ​បម្រើ​បារាំង​ខាង​លើ​នេះ ​គឺ​បាន​ដាក់​លក្ខខណ្ឌ​ផ្សេង​ៗ ដើម្បី​បន្ថយ​តម្លៃ​ខ្លួន​រូបគេ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT