Salah ​ទឹក​ភ្នែក ​ក្រោយ​អេហ្ស៊ីប​​ធ្លាក់​ពី Africa Cup ​ក្រោម​ថ្វី​ជើង​អាហ្វ្រិក​ខាង​ត្បូង​

អាហ្វ្រិក​ខាង​ត្បូង ​បាន​ទម្លាក់​ម្ចាស់​ផ្ទះ​អេហ្ស៊ីប​បាន​សម្រេច​ក្នុង​លទ្ធផល ១-០ ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ពាន​រង្វាន់ Africa Cup of Nations ។អេហ្ស៊ីប​ដែល​ជា​ក្រុម​ម្ចាស់​ផ្ទះ ​បាន​ធ្វើ​ការ​វាយ​សម្រុក​ច្រើន​ដែរ ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ​នៅ​នាទី​៨៥ ​កីឡាករ Thembinkosi ​ក៏​រក​បាន​១​គ្រាប់​ដែល​ជា​គ្រាប់​ជ័យជម្នះ​ឱ្យ​ទៅ​អាហ្វ្រិក​ខាង​ត្បូង​តែ​ម្ដង។ ​ដោយ​នេះ​គឺ​ជា​ការ​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជា​ថ្មី​ម្ដង​ទៀត​របស់​ក្រុម​នេះ ត្បិត​អី​ពួកគេ​បាន​ឡើង​ដល់​វគ្គ​៨​ក្រុម ចុង​ក្រោយ​នៅ​ឆ្នាំ ២០០២។

ខណៈ​ដែល Salah ​ខ្សែ​ប្រយុទ្ធ​សំខាន់​បំផុត​របស់​អេហ្ស៊ីប​បាន​ត្រឹម​ស្រក់​ទឹក​ភ្នែក​ប៉ុណ្ណោះ ​ក្រោយ​ពី​មិន​អាច​ជួយ​ក្រុម​ឡើង​ទៅ​វគ្គ​បន្ដ​បាន។ ​នេះ​ជា​ការ​ធ្លាក់​ឡើង​ដំបូង​ហើយ​សម្រាប់​អេហ្ស៊ីប​ក្នុង​ពាន​រង្វាន់​ខាង​លើ​នៅ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​គ្រា​ដែល​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT