Messi ​បាន​កាត​ក្រហម​លើក​ដំបូង រយៈ​ពេល​១៤​ឆ្នាំ​ចុង​ក្រោយ​

ខ្សែ​ប្រយុទ្ធ Lionel Messi ​ទើប​ទទួល​បាន​កាត​ក្រហម​លើក​ដំបូង​ក្នុង​រយៈ​ពេល​១៤​ឆ្នាំ​ចុង​ក្រោយ​នេះ ​ក្នុង​ការ​ប្រកួត​ដែល​អាហ្សង់ទីន ឈ្នះ​ឈីលី ២-១ ​បាន​លេខ​៣​ពាន​រង្វាន់ Copa America ។ក្រុម​អាហ្សង់ទីន​បាន​នាំ​មុខ​ក្រុម​ឈីលី២​គ្រាប់​ទៅ​ហើយ ​ប៉ុន្តែ​នៅ​នាទី​៣៧ ​ខ្សែ​ប្រយុទ្ធ Messi ​បាន​ប៉ះ​ជាមួយ​កីឡាករ Gary Medel ​ដែល​បង្ក​ជា​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង។ ​ការ​ប៉ះ​ទង្គិច​គ្នា​នេះ​ហើយ ទើប​បាន​ជា Messi ​ត្រូវ​ទទួល​បាន​កាត​ក្រហម ​​ជាមួយ Medel ​នេះ​ដែរ។ សល់​ត្រឹម​គ្នា​១០​នាក់ ​នៅ​នាទី​៥៩  Vidal ​ក៏​រក​បាន​១​គ្រាប់​ឱ្យ​ឈីលី​ដែរ តែ​លទ្ធផល​បញ្ចប់​ទៅ​ក្រុម​អាហ្សង់ទីន ២-១។

កាត​ក្រហម​មុន​នេះ ​គឺ​ជា​កាត​ក្រហម​លើក​ដំបូង​ហើយ​សម្រាប់ Messi ​ក្នុង​អាជីព​រយៈ​ពេល​១៤​ឆ្នាំ​មក​នេះ។ ខណៈ​ដែល​កាត​ក្រហម​លើក​ដំបូង​នោះ​កើត​ឡើង​នៅ​ឆ្នាំ ២០០៥ ​ពេល​ក្រុម​អាហ្សង់ទីន ​លេង​ទល់​ក្រុម​ហុងគ្រី៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT