ម្ចាស់​ក្លឹប Barcelona ​បញ្ជាក់​ច្បាស់ ​មិន​ទិញ Neymar ​មក​វិញ​ដាច់​ខាត​

លោក Josep Maria Bartomeu ​ម្ចាស់​ក្លឹប Barcelona ​បាន​បញ្ជាក់​ច្បាស់​ៗ​ថា​នឹង​មិន​ទិញ​ខ្សែ​ប្រយុទ្ធ Neymar ​មក​វិញ​ដាច់​ខាត ​ព្រោះ​កីឡាករ​ក្នុង​ក្រុម​បច្ចុប្បន្ន​ល្អ​គ្រប់គ្រាន់​ហើយ​។

តាំង​ពី​បើក​រដូវ​កាល​ដោះដូរ​កីឡាករ​មក ​មាន​ដំណឹង​ជា​ច្រើន​ចុះ​ផ្សាយ​រឿង Barcelona ​នឹង​ទិញ Neymar ​ត្រលប់​មក​អេស្ប៉ាញ​វិញ ​ក្រោយ​ពី​រូបគេ​លែង​ចង់​នៅ PSG ​ទៀត​។ ប្រភព​ខ្លះ​បាន​ទាំង​បញ្ជាក់​ទៀត​ថា​ក្រុម​អ្នក​មាន​បុណ្យ​ដាក់​សំណើ​ជាមួយ​ការ​ថែម​កីឡាករ​ដល់​ទៅ​៣​នាក់ ​និង​ប្រាក់​ជាង​១០០​លាន​ផោន​ទៀត ដើម្បី​នាំ​យក Neymar ​នេះ។

នៅ​ពេល​នេះ ដើម្បី​កុំ​ឱ្យ​មាន​ការ​ឆ្ងល់​និង​ចុះ​ផ្សាយ​មិន​ពិត​ថែម​ទៀត ​លោក Josep Maria Bartomeu ​ប្រធាន​ក្លឹប Barcelona ​បាន​និយាយ​ច្បាស់​ថា​លោក​នឹង​មិន​ទិញ Neymar ​ឡើយ។ ហើយ​ថែម​ទាំង​បញ្ជាក់​ទៀត​ថា​កីឡាករ​ក្រុម​អ្នក​មាន​បុណ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​និង​ល្អ​ដូច​ទៅ​នឹង Neymar ​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT