​ធ្លាយ​រឿង Barcelona ​លួច​ទាក់ទង​ចុះ​កុងត្រា​ Griezmann ​តាំង​ពី​ខែ​មីនា​ម្ល៉េះ​

នៅ​ថ្ងៃ​នេះ​ក្លឹប Atletico Madrid ​បាន​សរសេរ​លិខិត​មួយ​ដែល​បញ្ជាក់​ថា​ក្រុម Barcelona ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​របស់​ក្លឹប ​និង​ច្បាប់​ដែល​បាន​ចែង​ក្នុង​ការ​ទិញ​ដូរ​កីឡាករ​ថែម​ទៀត។

ក្លឹប AT Madrid ​បញ្ជាក់​ទៀត​ថា​ក្រុម Barcelona ​បាន​ទាក់ទង Griezmann ​ដោយ​មិន​ឱ្យ​ក្លឹប​ដឹង​ឡើយ ​ហើយ​ថែម​ទាំង​បាន​ចុះ​កុងត្រា​មុន​ថែម​ទៀត ​តាំង​ពី​ខែ​មីនា​មក។ ពោល​គឺ​មុន​ការ​ប្រកួត​របស់​ក្រុម AT Madrid ​ទល់​ក្រុម Juventus ​និង​ស្ថិត​ក្នុង​ពេល​ប្រកួត​ប្រជែង​លីគ​ជាមួយ​គ្នា​។ កត្តា​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​ក្រុម AT Madrid ​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​នេះ ​ហើយ​ក៏​ប្រឆាំង​ដាច់​ខាត​ផង​ដែរ។

ក្លឹប​បាន​កោះ​ហៅ​សាមី​ខ្លួន ​និង​ភ្នាក់ងារ​ទីផ្សារ​មក​ជួប​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ដើម្បី​និយាយ​ពី​បញ្ហា​ខាង​លើ។ ហើយ​ពួកគេ​កី​បាន​ប្រាប់​ឱ្យ​កីឡាករ​ត្រលប់​មក​ហ្វឹកហាត់​ជាមួយ​ក្រុម​វិញ​ផង​ដែរ ​ចំពោះ​ការ​ផ្ទេរ​វិញ​នោះ​ត្រូវ​ផ្អាក​ដំណើរ​ការ​សិន រហូត​រក​ដំណោះស្រាយ​សម​ស្រប​មួយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT