កូនខ្មែរបារាំង ពេជ្រ អូវែន និង សំ ថូម៉ាស ទៅលេងអត់ប្រាក់ខែឲ្យកំពង់ចាមជើងទី២លីគ

អតីតសមាជិកភ្នំពេញក្រោន ពេជ្រ អូវែន ជាមួយ សំ ថូម៉ាស បានសម្រេចចូលរួមជាមួយ ក្លឹបបាល់ទាត់ខេត្តកំពង់ចាម ជាផ្លូវការហើយ បន្ទាប់ពីពុំចែកផ្លូវជាមួយក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៦សម័យ នាចុងបញ្ចប់ជើងទី១ MCL កាលពីពេលថ្មីៗនេះ។

ការចូលរួមរបស់ពួកគេទាំង២នេះ គឺនៅក្នុងកម្រិតស្ម័គ្រចិត្តនៅឡើយ ពោលគឺពុំទទួលបានប្រាក់ខែឡើយ។ ចំពោះក្លិបថ្មីនេះ គឺមានកីឡាករថ្មី៥នាក់ផ្សេងទៀតបានចូលរួមដំណាលគេរួមមាន Nwankwo Chika Junior សញ្ជាតិនីហ្សេរីយ៉ា, កីឡាករ Shoya Aso សញ្ជាតិជប៉ុន, កីឡាករ Jean Bertand Cheick Ismael Toa សញ្ជាតិកូតឌីវ័រ និងកីឡាករសញ្ជាតិហ្គាណា ឈ្មោះថា Emmanuel kwesi Adu។

សំ ថូម៉ាស ( Thomas Sam Sochenn ) មិនដែលបានឪកាសបង្ហាញខ្លួនឲ្យភ្នំពេញក្រោនសូម្បីតែម្ដង ស្របពេលដែល ពេជ្រ អូវែន បង្ហាញខ្លួនបានតែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោមនោះ ១ប្រកួតត្រូវបានផ្លាស់ប្ដូរចូល។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT