De Jong ៖ Idol ​ខ្ញុំ ពេល​នេះ​ក្លាយ​ជា​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​ហើយ​

ក្នុង​ឱកាស​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​ក្លឹប Barcelona ​ខ្សែ​បម្រើ De Jong ​បាន​និយាយ​ថា​នេះ​ជា​ក្ដី​ស្រមៃ​តាំង​ពី​តូច​មក ​ហើយ​ក៏​មិន​នឹក​ស្មាន​តែ Idol ​របស់​ខ្លួន Messi ​អាច​ក្លាយ​ជា​មិត្ត​រួម​ក្រុម​គ្នា​ដែរ។

ក្រុម Barca ​ទិញ​យក​ខ្សែ​បម្រើ​វ័យ​ក្មេង​នេះ ក្នុង​តម្លៃ​ខ្លួន​៧៧​លាន​ផោន។ De Jong ​ក្នុង​ឱកាស​ថ្ងៃ​ដំបូងដែល​បាន​ពាក់​អាវ Barcelona ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ក្នុង​ការ​មក​ដល់​ទី​នេះ។ តាំង​ពី​តូច ខ្ញុំ​តែងតែ​មាន​ក្ដី​ស្រមៃ​ចង់​លេង​ឱ្យ barca ​ហើយ​ឥឡូវ​វា​បាន​ក្លាយ​ជា​ការ​ពិត​ហើយ។ ខ្ញុំ​សប្បាយ​ចិត្ត​បាន​លេង​ជាមួយ Messi ​កីឡាករ​ដែល​ខ្ញុំ​តែងតែ​ដើរ​តាម។ ពេល​នេះ ​Idol ​របស់​ខ្ញុំ​បាន​ក្លាយ​ជា​មិត្ត​រួម​ក្រុម​ខ្ញុំ​ហើយ”។

កីឡាករ​វ័យ​២២​ឆ្នាំ​នេះ ​ឡើង​ជើង​ខ្លាំង​នៅ​នា​រដូវ​កាល​មុន ​ដោយ​ជួយ​ក្រុម Ajax ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​និង​ជួយ​ក្រុម​ឈ្នះ​ពាន​លីគ​កំពូល​ហុល្លង់​ថែម​ទៀត​ផង៕ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT