ទោះ​ទើប​ឈ្នះ ៥-០ ​តែ ​ប្រេស៊ីល ​មិន​មើល​ស្រាល​ក្រុម​ប៉េរូ​ឡើយ​

ក្រុម​ប្រេស៊ីល ​នឹង​ត្រូវ​ប៉ះ​ក្រុម​ប៉េរូ ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Copa America ​នៅ​ថ្ងៃ​ទី​៨​ខែ​កក្កដា​ឆ្នាំ ២០១៩​ខាង​មុខ​នេះ។

ក្រុម​ទាំង​ពីរ​បាន​ប៉ះ​គ្នា​ម្ដង​មក​ហើយ ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល ​ដោយ​គ្រា​នោះ​ប្រេស៊ីល ​បាន​យក​ឈ្នះ​លើ​ក្រុម​ប៉េរូ​ដល់​ទៅ​៥-០ ​ឯ​ណោះ។ បើ​ទោះ​ជា​ទើប​ឈ្នះ​ច្រើន​គ្រាប់​យ៉ាង​នេះ​មែន ប៉ុន្តែ​សមាជិក​ក្រុម​សាំប៉ា​មួយ​នេះ ​នៅ​តែ​មិន​មើល​ស្រាល​ក្រុម​ប៉េរូ​ឡើយ ដោយ​ពួកគេ​នឹង​ប្រឹង​ប្រែង​លេង​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត។

Alex Sandro ខ្សែ​ការពារ​ស្លាប​របស់​ក្រុម​ប្រេស៊ីល ​បាន​និយាយ​មុន​ការ​ប្រកួត​ថា​៖ “គ្មាន​ក្រុម​ណា​ដឹង​មុន​ថា​ឈ្នះ​ឡើយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ គ្រប់​យ៉ាង​សុទ្ធ​តែ​អាច​កើត​មាន​ឡើង​ជា​និច្ច។ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ពិបាក​ក្នុង​ការ​ប៉ះ​ប៉េរូ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT