Lampard៖ Chelsea ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ចូល Top4 ​បាន​

Lampard អ្នកចាត់ការ​ថ្មី​ក្រុម Chelsea ​បាន​បញ្ជាក់​ថា​សមាជិក​បច្ចុប្បន្ន​នេះ គឺ​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ចូល​តំបន់ Top4 ​បាន​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។

Chelsea បាន​សម្រេច​​តែងតាំង​អតីត​ខ្សែ​បម្រើ​របស់​ខ្លួន​ Frank Lampard ជា​អ្នក​ចាត់ការ​ទូទៅ​របស់​ខ្លួន​ក្នុង​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ​។ ​ក្នុង​ឱកាស​បង្ហាញ​ខ្លួន​នោះ​ដែរ Lampard ​បញ្ជាក់​ថា​សមាជិក​ក្រុម Chelsea ​បច្ចុប្បន្ន​នេះ​គឺ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រជែង​ជាមួយ​ក្រុម​ដទៃ។ ការ​យក​ត្រឹម Top4 ​គឺ​តោ​ខៀវ​អាច​ទៅ​រួច ​បើ​ទោះ​ជា​ក្រុម​មិន​អាច​ទិញ​ដូរ​កីឡាករ​បាន​ក៏​ដោយ។

អតីត​តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​លេង​បាន​៦៤៨​ប្រកួត​ឲ្យ​ Chelsea និង​ជួយ​ក្លឹប​ឈ្នះ​ពាន​ធំៗ​១១​កម្មវិធី។​ ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​វិញ​លោក​ធ្លាប់​ជួយ​ Derby County ទៅ​​ដល់​វគ្គ Play-off សឹង​តែ​ឡើង​មក​ Premier League វិញ​ទៅ​ហើយ​ តែ​ភ្លាត់​ចាញ់​ Aston Villa៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT