R.Madrid ​បើក​ផ្លូវ​ឲ្យ​អតីត​ម្ចាស់​អាវ​លេខ​ ៧ ចាកចេញ​ទៅ AC Milan ​ហើយ

តាម​សារព័ត៌មាន Mundo Deportivo ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​យក្ស​ Real Madrid ​បាន​សម្រេច​ចិត្ត​អនុញ្ញាត​ឲ្យ​ខ្សែ​ប្រយុទ្ធ Mariano Diaz ចាកចេញ​ពី​ក្លឹប​បាន​ហើយ​នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ​ដោយ​កំពុង​ចរចា​ជាមួយ​ក្លឹប​នៅ​អ៊ីតាលី​គឺ AC Milan។

ប្រភព​បាន​ឲ្យ​ដឹង​ថា​រវាង​ភាគី​ទាំង​សង​ខាង​បាន​នឹង​កំពុង​ចរចា​គ្នា ដោយ​មាន​គម្រោង​ចង់​លក់​ចេញ​ម្តង ៣ រូប​ទាំង Theo Hernandez, Dani Ceballos រួម​បញ្ចូល​ទាំង Mariano ម្នាក់​ទៀត​ផង​ដែរ ខណៈ​អ្នក​ទាំង​បីពុំ​បាន​ស្ថិត​ក្នុង​ផែនការណ៍​របស់​អ្នកចាត់ការ​លោក Zinedine Zidane ​នា​រដូវ​កាល​ក្រោយ​ឡើយ។

រំឭក​ថា​អតីត​ម្ចាស់​អាវ​លេខ ៧ [Mariano] ​បាន​មក​ចូលរួម​ជាមួយ Madrid នា​រដូវ​ក្តៅ​ឆ្នាំ ២០១៨ ក្រោយ​ចំណាយ​ពេល​មួយ​ឆ្នាំ​នៅ​ក្លឹប Lyon ​ដែល​រដូវ​កាល​ចាស់ ២០១៨/១៩ រូប​គេ​បង្ហាញ​ខ្លួន​បាន ១៩ លើក រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន ៤ គ្រាប់។ ប្រភព៖ Football-Italia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT