[ផ្លូវការ] Leicester ជះ​អស់ ៣ ខ្ទាស់​យក Perez ​លើ​កុងត្រា​រយៈ​ពេល ៤ ឆ្នាំ

ក្លឹប Leicester City ​បាន​ព្រមព្រៀង​ជា​ផ្លូវការ​លើ​ការ​ចុះ​ហត្ថលេខា​ជាមួយ​ខ្សែ​ប្រយុទ្ធ Ayoze Perez ចេញ​ពី​ក្លឹប Newcastle United ​ដែល​មាន​តម្លៃ​ប្រមាណ ៣០ លាន​ផោន។

ខ្សែប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​បាន​ព្រមព្រៀង​លើ​កុងត្រា​រយៈ ពេល ៤ ឆ្នាំ​នៅ​ទឹក​ដី King Power Stadium ​ក្រោយ​ពេល​ក្រុម​កញ្រ្ជោង​បាន​ប្រើ​លុយ​ធំ​ទិញ​ផ្តាច់​កុងត្រា​របស់​កីឡាករ​វ័យ ២៥ ឆ្នាំ។ រូប​គេ​ធ្លាប់​ជា​អតីត​កីឡាករ​ឈរ​ជើង​នៅ Tenerife ​ដែល​មក​ចូលរួម​នៅ Newcastle នា​ឆ្នាំ ២០១៤ ហើយ​កាល​ពី​រដូវ​កាល​ចាស់​រក​បាន ១៣ គ្រាប់។

Perez ជា​ចំណូល​ថ្មី​ទី​ពីរ ​បន្ទាប់​ពី Leciester ទើប​តែ​ទិញ​បាន James Justin ចេញ​ពី Luton Town ​ខណៈ​ខ្សែ​ការពារ​កណ្តាល Harry Maguire កំពុង​ល្ហិចល្ហៀង​ថា​ក្លឹប Man Utd ចង់​នាំ​យក​ទៅ​ហើយ។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT