ក្រោយ Griezmann ដើរចេញ Felix ដើរចូល តើ Atletico នឹងប្រើជម្រើស ១១ រូបបែបណា?

Felipe, Marcos Llorente និង Joao Felix គឺ​ជា​ចំណូល​ថ្មី ៣ រូប​ដែល​ក្លឹប Atletico Madrid ​ទិញ​បាន​នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ដោយ​សរុប​រួម​ក្លឹប​ចាយ​អស់​លើស​ពី ២០០ លាន​អឺរ៉ូ​រួច​ទៅ​ហើយ។ ក្រោម​ការ​ដឹកនាំ​រយៈ​ពេល​ជាង ៨ ឆ្នាំ Diego Simeone ​នឹង​ត្រូវ​គិតគូរ​ជា​ថ្មី​ម្តង​ទៀត លើ​ការ​រៀបចំ​ប្រព័ន្ធ​លេង​សម្រាប់​រដូវ​កាល ២០១៩/២០។

ការ​ចាកចេញ​របស់ Antoine Griezmann ​បាន​ធ្វើ​ឲ្យ At ​បាត់បង់​ជំហរ​រឹងមាំ​មួយ​នៅ​តំបន់​ប្រយុទ្ធ ប៉ុន្តែ​ជំនួស​ចូល​ដោយ Felix ដែល​កំពុង​ជាប់​រហ័ស​នាម​ជា ‘Ronaldo ទី​ពីរ’ ជំនាញ​ខាង​ក្រឡុក​លេច​ធ្លោ​មិន​ចាញ់ Kylian Mbappe របស់​ក្លឹប​សេដ្ឋី​បារាំង។

ស្ថិត​នៅ​តម្លៃ​ខ្លួន ១២៦ លាន​អឺរ៉ូ នៅ​តំបន់​ប្រយុទ្ធ​ជួរ​មុខ​ទាំង​ពីរ​រូប​​តាម​ការ​ព្យាករណ៍ Diego អាច​នឹង​ប្រើប្រាស់​វត្តមាន Alvaro Morta ដែល​ខ្ចី​ជើង​ពី Chelsea និង​ចំណូល​ថ្មី Joao Felix ​ផ្ទាល់​តែ​ម្តង។ ជម្រើស ១១ រូប​អាច​ធ្វើ​ទៅ​បាន​បង្ហាញ​ដូច​ខាង​ក្រោម៖

Jan Oblak – Nelson Semedo, Felipe, Jose Gimenez, Jesus Gallardo – Saul Niguez, Hector Herrera, Koke, Thomas Lemar – Alvaro Morata, Joao Felix

ប្រភព: FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT