ក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ LaLiga នឹងការប្រកួតជុំដំបូងនារដូវកាលថ្មីរបស់ខ្លួននាថ្ងៃទី ១៨ សីហាខាងមុខនេះ មុននឹងបញ្ចប់ទៅវិញនាថ្ងៃទី ២៤ ឧសភា ឆ្នាំ ២០២០។
យ៉ាងណាមិញប្រកួតដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំមើលខ្លាំងបំផុតនោះគឺ El Clasico ជំនាន់ថ្មី ដែលផ្លាស់ពីការមាន Cristiano Ronaldo ជំនួសដោយវត្តមាន Eden Hazard បើកការតតាំងជាមួយនឹងតារាឆ្នើម Lionel Messi នៅលើទីលានប្រកួត។
ការប្រកួតជើងទី ១ នឹងកំណត់ធ្វើឡើងនាថ្ងៃទី ២៧ តុលា ឆ្នាំ ២០១៩ នៅឯកីឡដ្ឋាន Camp Nou ដែល Barcelona ជាម្ចាស់ផ្ទះ មុនពេលតបតនាជើងទី ២ នៅកីឡដ្ឋាន Santiago Bernabeu របស់ក្លឹបយក្ស Real Madrid នៅថ្ងៃទី ១ មិនា ឆ្នាំ ២០២០។ ប្រភព៖ BRFootball