ក្លឹបបាល់ទាត់ Chelsea ហាក់មិនបង្អង់យូរនោះឡើយ ក្នុងការចាត់តាំងអ្នកចាត់ការថ្មីជំនួសលោក Maurizio Sarri ដែលបានចាកចេញទៅដឹកនាំក្លឹប Juventus កាលពីខែមិថុនាកន្លងទៅ។ វីរបុរសជើងចាស់ Frank Lampard បានចាកចេញពី Derby County មកដឹកនាំទឹកដី Stamford Bridge លើកុងត្រារយៈពេល ៣ ឆ្នាំ ដែលដំណើរការដល់ឆ្នាំ ២០២២។
Lampard បានចូលកាន់តំណែងជាអ្នកចាត់ការលើកដំបូងបង្អស់កាលពីឆ្នាំទៅ ដោយជួយឲ្យក្រុម Derby អាចរក្សាតំណែងនៅចំណាត់ថ្នាក់កំពូលទាំង ៦ និងឆ្លងផុតក្នុងការទៅលេងនៅវគ្គ Playoff ហើយបានផ្តួលក្លឹប Leeds United នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែចាញ់ Aston Villa នៅការលេង Promote ឡើងមកកាន់លីគលំដាប់មួយ។
អំឡុងលេងឲ្យ Chelsea ខ្សែបម្រើឆ្នើមរូបនេះ បង្ហាញខ្លួនបាន ៦៤៨ ប្រកួត ដោយរកបាន ២១១ គ្រាប់ជាតំណែង Top Scorer មួយរូបប្រចាំក្លឹប។ លោកបានឈ្នះពាន Premier League ៣ លើក, FA Cup ៤ លើក, League Cup ២ លើក, UEFA Europa League ១ លើកនិង UEFA Champions League ១ លើកផងដែរ។ ប្រភព៖ FoxSportAsia



