ក្រុម Arsenal ​ស្នើ​ម្ចាស់​ក្លឹប​ទម្លាក់​លុយ​បន្ថែម ទើប​ទិញ​កីឡាករ​បាន​សម័យ​នេះ​

ប្រធាន​ផ្នែក​ដោះដូរ​កីឡាករ​របស់​ក្រុម Arsenal ​បាន​ស្នើ​សុំ​ទៅ​ម្ចាស់​ក្លឹប Stan Kroenke ​ឱ្យ​ទម្លាក់​លុយ​បន្ថែម​ទៀត ​ទើប​អាច​ទិញ​យក​កីឡាករ​បាន​នា​រដូវ​ក្ដៅ​នេះ។

កាំភ្លើង​ធំ ​កំពុង​ប្រមាញ់​យក​ខ្សែ​ប្រយុទ្ធ Zaha ​​ពី​ក្រុម Crystal Palace ​ដោយ​បាន​ដាក់​តម្លៃ​៤០​លាន​ផោន។ ​ត្រឹម​ប្រាក់​ប៉ុណ្ណឹង ​ក្រុម Palace ​បាន​ច្រាន​ចោល​សំណើ​នេះ​ទៅ​ហើយ ​ពោល​គឺ​ពួកគេ​ទាមទារ​ដល់​ទៅ​៧០​លាន​ផោន​ឯ​ណោះ។ ​ស្រប​ពេល​គេ​ទារ​ថ្លៃ​យ៉ាង​នេះ ​ក្រុម Arsenal ​នា​រដូវ​កាល​នេះ ​មាន​ខ្ទង់​ចំណាយ​សម្រាប់​ទិញ​កីឡាករ​តែ​៤៥​លាន​ផោន​ប៉ុណ្ណោះ ដែល​ស្ថិត​ក្រោម​ឆ្ងាយ​មែនទែន​ពី​តម្លៃ​ខ្លួន​របស់ Zaha ។

ដូច្នេះ​ហើយ ទើប​បាន​ជា​ប្រធាន​ផ្នែក​ទីផ្សារ​របស់ Arsenal ​ទាមទារ​ឱ្យ​ម្ចាស់​ក្លឹប​ទម្លាក់​ប្រាក់​បន្ថែម​ទៀត ទើប​អាច​ទិញ​កីឡាករ​ល្អ​បាន​នឹង​គេ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT