Yaya Toure ​ចូល​លេង​បាល់​វិញ ជាមួយ​ក្រុម​លីគ​២​នៅ​ចិន​

វីរបុរស Manchester City ​បាន​ត្រលប់​មក​លេង​បាល់​ទាត់​វិញ​ហើយ ​ជាមួយ​ក្រុម ​Qingdao Huanghai ​ក្នុង​លីគ​លំដាប់​ទី​២​របស់​ប្រទេស​ចិន។

កីឡាករ​វ័យ​៣៦​ឆ្នាំ​បាន​ទៅ​ហ្វឹកហាត់​ជាមួយ​ក្លឹប​ចិន​ខាង​លើ​នេះ​មួយ​រយៈ ​ហើយ​ឥឡូវ​ក៏​បាន​ចុះ​កុងត្រា​លេង​តែ​ម្ដង​ឱ្យ​តែ​ម្ដង។ ​កីឡាករ​ឈ្នះ​ពាន Premier League ​៣​សម័យ​កាល​នេះ ​មិន​មាន​ក្លឹប​លេង​តាំង​ពី​ចាកចេញ​ពី​ក្រុម Olympiacos ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​ម្ល៉េះ ​ហើយ​ក្រោយ​មក​ក៏​មាន​ដំណឹង​ថា​រូបគេ​ប្រកាស​ចូល​និវត្ត​តែ​ម្ដង។

យ៉ាងណាមិញ ​ក្រោយ​ពី​សម្រាក​ច្រើន​ខែ ​Toure ​ក៏​សម្រេច​ចិត្ត​ចូល​លេង​បាល់​វិញ​ជាមួយ​ក្រុម​Qingdao Huanghai ​ក្នុង​លីគ​ទី​២​របស់​ចិន។ សាមី​ខ្លួន​និយាយ​ថា​ការ​ត្រលប់​មក​លេង​បាល់​វិញ​នេះ គឺ​រូបគេ​ចង់​បន្ដ​ភាព​ជោគជ័យ​របស់​ខ្លួន​ទៀត ​ក្នុង​វិស័យ​បាល់ទាត់៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT