វីរបុរស Manchester City បានត្រលប់មកលេងបាល់ទាត់វិញហើយ ជាមួយក្រុម Qingdao Huanghai ក្នុងលីគលំដាប់ទី២របស់ប្រទេសចិន។
កីឡាករវ័យ៣៦ឆ្នាំបានទៅហ្វឹកហាត់ជាមួយក្លឹបចិនខាងលើនេះមួយរយៈ ហើយឥឡូវក៏បានចុះកុងត្រាលេងតែម្ដងឱ្យតែម្ដង។ កីឡាករឈ្នះពាន Premier League ៣សម័យកាលនេះ មិនមានក្លឹបលេងតាំងពីចាកចេញពីក្រុម Olympiacos កាលពីខែធ្នូកន្លងទៅម្ល៉េះ ហើយក្រោយមកក៏មានដំណឹងថារូបគេប្រកាសចូលនិវត្តតែម្ដង។
យ៉ាងណាមិញ ក្រោយពីសម្រាកច្រើនខែ Toure ក៏សម្រេចចិត្តចូលលេងបាល់វិញជាមួយក្រុមQingdao Huanghai ក្នុងលីគទី២របស់ចិន។ សាមីខ្លួននិយាយថាការត្រលប់មកលេងបាល់វិញនេះ គឺរូបគេចង់បន្ដភាពជោគជ័យរបស់ខ្លួនទៀត ក្នុងវិស័យបាល់ទាត់៕ប្រភព៖ Dailymail