Van Dijk ​កាន់​តែ​មាន​ភាគរយ​ខ្ពស់​ឈ្នះ Ballon d’Or ​ក្រោយ Messi ​មិន​ជោគជ័យ​នៅ​ជម្រើស​ជាតិ​

ខ្សែ​ការពារ Virgil van Dijk ​កាន់​តែ​មាន​ភាគរយ​ខ្ពស់​ហើយ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ​ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ Lionel Messi ​បរាជ័យ​ជាមួយ​ជម្រើស​ជាតិ​ពាន​រង្វាន់ Copa America ។

ការ​ប្រជែង​ពាន​រង្វាន់ Ballon d’Or ​នា​ឆ្នាំ​នេះ ​Van Dijk ​កំពុង​មាន​ឱកាស​ច្រើន​ជាង​គេ ​ក្រោយ​ពី​ជួយ​ក្រុម Liverpool ​លើក​ពាន UEFA Champions League ​។ ខណៈ​ដែល​អ្នក​ប្រជែង​ម្នាក់​ទៀត​គឺ Messi ​នោះ ​អាច​នឹង​អស់​ឱកាស​ទៅ​ហើយ ព្រោះ​រូបគេ​មិន​អាច​ជួយ​ក្រុម​អាហ្សង់ទីន​ជោគជ័យ​ក្នុង​ពាន Copa America ​បាន។ ជាក់​ស្ដែង ​ទម្រង់​លេង​របស់​គេ​ផ្ទាល់​តែ​ម្ដង ​ក៏​មិន​បាន​ល្អ​ដែរ។

នៅ​សល់​តែ Ronaldo ​ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​ឱកាស ព្រោះ​រូបគេ​ឈ្នះ​ពាន​នៅ​លីគ​អ៊ីតាលី ​និង​ជាមួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ UEFA Nations League ។ ប្រសិន​បើ Van Dijk ​ឈ្នះ​ពាន Ballon d’Or ​មែន ​នោះ​រូបគេ​ក្លាយ​ជា​កីឡាករ​ថ្មី​ម្នាក់​ទៀត​របស់​ក្រុម Liverpool ​ដែល​ឈ្នះ​ពាន​រង្វាន់​នេះ​បាន ​ក្រោយ​ពី Michael Owen ​ធ្វើ​បាន​សម្រេច​កាល​ពី​ឆ្នាំ ២០០១​កន្លង​ទៅ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT