Steve Nicol៖ “បើ​ Liverpool ចង់​ទិញ​កីឡាករ យក ២ រូប​នេះ​ទៅ​អត់​ខុស​ទេ”

អតីត​ខ្សែ​ការពារ​ជើង​ចាស់​របស់​ហង្ស​ក្រហម​គឺ​លោក Steve Nicol ​បាន​ចុច​ឈ្មោះ​កីឡាករ ២ រូប​ដែល​លោក​គិត​ថា Liverpool គួរ​តែ​ចុះ​ហត្ថលេខា​ទិញ​យក​នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ។

ជជែក​ប្រាប់​សារព័ត៌មាន ESPN ​លោក​និយាយ​ថា៖ “ពិត​ណាស់​ Liverpool គួរ​តែ​ចុះ​ហត្ថលេខា​យក​កីឡាករ​ថ្មី​ខ្លះ ​ហើយ​សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា​គួរ​តែ​មាន​ខ្សែ​កណ្តាល​ថ្មី​ណា​មួយ ដូច​ជា De Ligt ដែល​ខ្ញុំ​គិត​ថា​អស្ចារ្យ​បំផុត”។

លោក​បន្ត៖ “ជាង​នេះ​ក៏​គួរ​យក​នរណា​ម្នាក់​នៅ​តំបន់​បម្រើ​ដែល​អាច​បញ្ជូន​បាល់​និង​ស៊ុត​បញ្ចូល​ទី​ល្អ ដូច​ជា James Maddison [កីឡាករ​របស់ Leicester City]”។ រំឭក​ថា De Ligt សព្វថ្ងៃ​កំពុង​រង​អាស្រូវ​ខ្លាំង​ក្នុង​ការ​ដើរ​ចូល Juventus ​ស្រប​ពេល Maddison ធ្លាប់​ល្ហិចល្ហៀង​ថា Man Utd និង Liverpool ប្រជែង​គ្នា​ចង់​បាន។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT