ជើង​ឯក WC ពីរ​សម័យ​កាល៖ “ខ្ញុំ​សុំ​និយាយ​ថា Messi ​ល្អ​ជាង Ronaldo”

ជជែក​ជាមួយ​សារព័ត)មាន beinSPORTS កាល​ពី​ពេល​ថ្មីៗ​នេះ អតីត​ជើង​ចាស់​នៅ​ជម្រើស​ជាតិ​ប្រេស៊ីល​លោក Cafu ​បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​រវាង Cristiano Ronaldo និង Lionel Messi។

Cafu ​បាន​ប្រាប់​ថា៖ “សព្វថ្ងៃ​វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​ទប់ទល់​ជាមួយ Messi ដោយ​សម្រាប់​ខ្ញុំ Messi ជា​កីឡាករ​ល្អ​បំផុត​មួយ​រូប ខណៈ​មនុស្ស​ខ្លះ​ទៀត​គេ​និយាយ​ពី Cristiano Ronaldo តែ​ខ្ញុំ​សុំ​និយាយ​ថា Messi ធ្វើ​បាន​ល្អ​ជាង Ronaldo”។

បញ្ជាក់​ថា​អតីត​ខ្សែ​ការពារ​វ័យ ៤៩ ឆ្នាំ​រូប​នេះ ធ្លាប់​លេង​នៅ World Cup បាន ៤ លើក​ក្នុង​នោះ​ឈ្នះ​បាន ២ លើក​ជំនាន់ World Cup ឆ្នាំ ១៩៩៤ នៅ​អាមេរិក និង​ឆ្នាំ ២០០២ នៅ​កូរ៉េ​ខាង​ត្បូង/ជប៉ុន។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT