កីឡាករ​ប៉េរូ ​នឹង​ទទួល​បាន​ការ​ថើប​ពី​តារា​ចម្រៀង​ម្នាក់ ​បើ​អាច​យក​ឈ្នះ​ឈីលី​បាន​

ក្រុម​កីឡាករ​ប៉េរូ ​នឹង​ទទួល​បាន​ការ​ថើប​ពី​តារា​ចម្រៀង​ Stephanie Cayo ​ប្រសិន​បើ​ពួកគេ​អាច​យក​ឈ្នះ​លើ​ក្រុម​ឈីលី ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Copa America ​បាន​។

ប៉េរ៉ូ​ខកខាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​តាំង​ពី​ឆ្នាំ​១៩៧៥​មក​ម្ល៉េះ ដូច្នេះ​ហើយ​នា​ឆ្នាំ​នេះ​គឺ​ជា​ឱកាស​សម្រាប់​ពួកគេ​ហើយ​ក្នុង​ការ​ឡើង​ទៅ​ប្រជែង​យក​ពាន​ម្ដង​ទៀត។ ដោយ​មុន​ប៉ះ​ក្រុម​ឈីលី​នៅ​ម៉ោង​៧:៣០​នាទី​ស្អែក​នេះ ​​តារា​ចម្រៀង Stephanie ​ដែល​មាន​សញ្ជាតិ​ប៉េរូ​ដែរ​នោះ ​បាន​បង្ហោះ​សារ​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​ខ្លួន។

តារា​ចម្រៀង​វ័យ​៣១​ឆ្នាំ​ខាង​លើ​នេះ ​បាន​បញ្ជាក់​ថា​នាង​នឹង​ថើប​កីឡាករ​ប៉េរូ ​ប្រសិន​បើ​ពួកគេ​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន។ ដោយ​ការ​ថើប​នោះ គឺ​នាង​នឹង​ស្នើ​សុំ​តែ​ម្ដង  ប្រសិន​បើ​មាន​ឱកាស​មែន​នោះ៕ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT