Messi ​បន្ទោស​អាជ្ញាកណ្ដាល​ខ្លាំង​ៗ ​ក្រោយ​អាហ្សង់ទីន​ចាញ់​ប្រេស៊ីល​

Lionel Messi ​បាន​បន្ទោស​អាជ្ញាកណ្ដាល​ថា​លំអៀង​ទៅ​ខាង​ប្រេស៊ីល ​មិន​កាត់​ក្ដី​យុត្តិធម៌ ​ក្នុង​ការ​ប្រកួត​ដែល​អាហ្សង់ទីន​ចាញ់​ក្រុម​ប្រេស៊ីល ​២-០ ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Copa America ។

ក្រុម​អាហ្សង់ទីន បាន​ព្យាយាម​វាយ​សម្រុក​ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ប្រេស៊ីល​ដែរ ប៉ុន្តែ​ហាក់​មិន​បាន​ផល​ឡើយ។ ផ្ទុយ​ទៅ​វិញ បែរ​ជា​ត្រូវ​ប្រេស៊ីល ​ស្វែង​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​២​គ្រាប់​ឯ​ណោះ។ គ្រាន់​តែ​ចប់​ការ​ប្រកួត​នោះ​ភ្លាម Messi ​មិន​សប្បាយ​ចិត្ត​ចំពោះ​អាជ្ញាកណ្ដាល​ដែល​កាត់​ក្ដី​ការ​ប្រកួត​នេះ​ទេ។

ខ្សែ​ប្រយុទ្ធ​ដែល​ជា​ប្រធាន​ក្រុម​ខាង​លើ​បាន​និយាយ​ថា​៖ “ប្រេស៊ីល ​មិន​ល្អ​ជាង​យើង​ឡើយ។ ពួក​គេ​រក​គ្រាប់​បាល់​បាន​មុន ហើយ​គ្រាប់​ទី​ពីរ​ Aguero គួរ​បាន​បាល់​ប៉េណល់ទី តែ​គេ​មិន​ឲ្យ។ VAR ​តែងតែ​រវល់​ណាស់​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​ចំពោះ​កំហុស​នៅ Copa America ​ហើយ​ថ្ងៃ​នេះ​ពួកគេ​មិន​បាន​ពិនិត្យ​វា​ឡើយ។ ទាំង​អស់​នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​មិន​ល្អ​ឡើយ។ យើង​តែង​បាន​កាត ​មិន​មែន​ពួកគេ​ទេ។ មាន​កំហុស​ជាក់​ស្ដែង​ជា​ច្រើន ដែល​អាជ្ញា​កណ្ដាល​មិន​បាន​ឃើញ”​៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT