Barca ​ដាក់​តម្លៃ Umtiti មក​ហើយ ​ដើម្បី​ឆាប់​បង្រ្គប់​លុយ​ទិញ​យក Neymar

ក្រោយ​បង្ហាញ​ទម្រង់​លេង​មិន​សូវ​បាន​ល្អ​ Samuel Umtiti ​បាន​បង្ហាញ​ខ្លួន​ត្រឹម ១៥ លើក​ប៉ុណ្ណោះ​កាល​ពី​រដូវ​កាល​ចាស់។ ហេតុ​នេះ​ហើយ​ក្លឹប​បាន​នឹង​កំពុង​ពិចារណា​​ដាក់​ចេញ​នៅ​តម្លៃ​របស់​កីឡាករ​បារាំងមកហើយ សម្រាប់​ក្រុម​ណា​មួយ​ដែល​ចង់​បាន។

Umtiti ​ត្រូវ​បាន​អ្នក​មាន​បុណ្យ​កំណត់​ដាក់​លក់​លើ​ទីផ្សារ​នៅ​តម្លៃ​ខ្លួន​ប្រមាណ ៥០ លាន​អឺរ៉ូ ​នេះ​ជា​ទំហំ​សាច់​ប្រាក់​ដ៏​ខ្ពស់​មួយ សមល្មម​ក្នុង​ការ​ជួយ​សម្រួល​លើ​ការ​ចំណាយ​ថ្ងៃ​អនាគត​អាច​ទៅ​លើ Antoine Griezmann ឬ Neymar Jr។

បែបណាមិញ​គេ​នឹង​រង់ចាំ​មើល​ទាំង​អស់​គ្នា ជុំវិញ​អនាគត​របស់ Umtiti ​ព្រោះ​ត្បិត​អី Clement Lenglet បាន​ជំនួស​តំណែង​បុរស​សម្បុរ​ខ្មៅ​រូប​នេះ​ក្តី ​ប៉ុន្តែ​ប្រសិន​ណា​ក្លឹប​មិន​អាច​នាំ​យក Matthijs de Ligt ពី​ក្រសែ​ភ្នែក​របស់ Juventus ​នោះ​ក៏​នឹង​លៃលក​ម្តង​ទៀត​លើ​ការ​ចាកចេញ​របស់​កីឡាករ​បារាំង​ផង​ដែរ។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT