សោកស្ដាយ អាហ្សង់ទីន ​ធ្លាក់​ចេញ​ពី Copa America ​ហើយ​

ក្រុម​អាហ្សង់ទីន ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Copa America ​ហើយ ​ក្រោយ​ពី​ចាញ់​ក្រុម​ប្រេស៊ីល ​ក្នុង​លទ្ធផល ​២-០ ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

Lionel Messi ​នៅ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​លើក​ពាន​ឱ្យ​ក្រុម​អាហ្សង់ទីន​ដដែល ​ក្រោយ​ពី​ក្រុម​បាន​ធ្លាក់​ចេញ​ពី​ Copa America ​ត្រឹម​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ហើយ។ ​ក្រុម​ប្រេស៊ីល ​បាន​យក​ឈ្នះ​២​គ្រាប់ ធ្វើ​បាន​សម្រេច​ដោយ ​Jesus ​និង Firmino ។ ​ខណៈ​ដែល​ក្រុម​អាហ្សង់ទីន​វិញ ​ព្យាយាម​វាយ​សម្រុក​ណាស់​ដែរ ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី ​ក្រុម​ម្ចាស់​ផ្ទះ​ប្រេស៊ីល​បាន​ឡើយ។

ប្រេស៊ីល ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ដោយ​ត្រូវ​រង់ចាំ​មួយ​ក្រុម​ទៀត ដែល​កើត​ចេញ​ពី​ការ​ប្រកួត​រវាង​ក្រុម​ឈីលី ​និង​ប៉េរ៉ូ​នៅ​ថ្ងៃ​ស្អែក វេលា​ម៉ោង​៧:៣០​នាទី៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT