[ផ្លូវការ] Spurs ទិញ​បាន​កីឡាករ​ថ្មី​ទី ២ តែ​មាន​តម្លៃ​ថ្លៃ​បំផុត​ប្រចាំ​ប្រវត្តិសាស្រ្ត​ក្លឹប

បន្ទាប់​ពី​ចុះ​ហត្ថលេខា​យក​បាន​យុវជន​ Jack Clarke ​ក្លឹប​មាន់​ខ្នាយ​មាស​ Tottenham ក៏​បន្ត​យក​បាន​ខ្សែ​បម្រើ​មួយ​រូប​បន្ថែម​ទៀត​នោះ​គឺ Tanguy Ndombele ពី​ក្លឹប Lyon របស់​បារាំង។

ព្រមព្រៀង​លើ​កុងត្រា ៦ ឆ្នាំ​នៅ​តម្លៃ​ខ្លួន ៥៤ លាន​ផោន​រុញ​ច្រាន​ឲ្យ​បុរស​សម្បុរ​ខ្មៅ​រូប​នេះ​ប្រែ​ក្លាយ​ជា​កីឡាករ​របស់ Spurs ដែល​មាន​តម្លៃ​ផ្ទេរ​ចូល​ខ្ពស់​បំផុត​ប្រចាំ​ប្រវត្តិសាស្រ្ត ​ផ្តួល​កំណត់ត្រា​ចាស់ Davinson Sanchez ​តម្លៃ ៤២ លាន​ផោន។

បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្លឹប​អង់គ្លេស៖ “យើង​រីករាយ​នឹង​ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​ជាមួយ Tanguy Ndombele ពី​ក្លឹប Olympique Lyonnais ​ដោយ​ខ្សែ​បម្រើ​កណ្តាល​សញ្ជាតិ​បារាំង​បាន​ព្រមព្រៀង​កុងត្រា​ជាមួយ​ក្លឹប​ដល់​ឆ្នាំ ២០២៥”។ ប្រភព៖ Twitter

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT