[ផ្លូវការ] ក្លឹប PSG ​ជះ ២ ខ្ទាស់​យក​បាន​កីឡាករ​ថ្មី​លើ​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ

ក្លឹប​យក្ស​បារាំង Paris Saint-Germain ​បាន​ព្រមព្រៀង​ក្នុង​ការ​នាំ​យក​កីឡាករ Pablo Sarabia ចេញ​ពី​ក្លឹប Sevilla នៅ​តម្លៃ​ខ្លួន​ប្រមាណ ២០ លាន​អឺរ៉ូ។

ស្ថិត​នៅ​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ​ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស Sarabia ​ក៏​ធ្លាប់​ត្រូវ​បាន​ក្លឹប Real Madrid ​ចាប់​អារម្មណ៍​ចង់​បាន​ផង​ដែរ ​បន្ទាប់​ពី​មើល​ឃើញ​នូវ​ទម្រង់​លេង​ដ៏​ល្អ​កាល​ពី​រដូវ​កាល ២០១៨/១៩ ឲ្យ​ក្លឹប​អេស្ប៉ាញ។

បុរស​វ័យ ២៧ ឆ្នាំ​លេង​នៅ​តំបន់​បម្រើ​ស្លាប ​បង្ហាញ​ខ្លួន​បាន ៣៣ ប្រកួត​នៅ LaLiga ​រដូវ​កាល​ចាស់ រក​បាន ​១២ គ្រាប់​និង Assist ដល់​ទៅ ១៣ លើក ខណៈ​នៅ UEFA Europa League ក៏​ធ្វើ​បាន​ល្អ​មិន​ចាញ់​គ្នា តាម​រយៈ​ការ​ស៊ុត ៨ លើក​នៅ​ការ​បង្ហាញ​ខ្លួន​សរុប ១៣ ប្រកួត។ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT