យុវជន R.Madrid៖ “មិន​ធ្លាប់​សូម្បី​តែ​គិត ថា​ខ្ញុំ​អាច​ជំនួស​តំណែង Cristiano Ronaldo”

ជជែក​ជាមួយ​សារព័ត៌មាន AS យុវជន​ Vinicius Junior ដែល​កំពុង​បម្រើ​អាជីព​នៅ​ឈុត​ធំ​របស់​ក្លឹប Real Madrid ​បាន​ច្រាន​ចោល​ថា​ខ្លួន​ពុំ​ធ្លាប់​បាន​គិត​ពី​ការ​ជំនួស​តំណែង​របស់ Ronaldo ដែល​បាន​ចាកចេញ​ទៅ​នោះ​ទេ។

​ប្រាប់​សារព័ត៌មាន​អេស្ប៉ាញ កីឡាករ​ប្រេស៊ីល​រូប​នេះ​និយាយ​ថា៖ “Cristiano គឺ​ជា Cristiano ​ដោយ​គាត់​ជា​វីរបុរស​មួយ​រូប​របស់​ក្លឹប ​គាត់​ធ្វើ​បាន​នូវ​អ្វី​ដែល​អ្នក​ដទៃ​មិន​អាច​ធ្វើ តែ​ខ្ញុំ​ក៏​មិន​ធ្លាប់​សូម្បី​គិត​ថា​នឹង​ជំនួស​តំណែង​របស់​គាត់ ពោល​គឺ​ខ្ញុំ​ចង់​លេង​និង​ចង់​ជួយ​ក្លឹប​ Madrid តែ​ប៉ុណ្ណោះ”។

បុរស​វ័យ ១៨ ឆ្នាំ​បន្ថែម៖ “ករណី​របស់​ខ្ញុំ​ឯ​ណេះ​វិញ ក៏​គិត​ថា​ជា​ពេល​ដ៏​សមស្រប​ដែល​ខ្ញុំ​បាន​វិវត្ត​ខ្លួន​ចាកចេញ​ពី Flamengo ​ដោយ​ខ្ញុំ​បាន​ចុះ​សម្រុង​ខ្លាំង​ក្នុង​រយៈ​ពេល ៣ ខែ​នៅ Madrid ហើយ​វា​ពិត​ជា​ល្អ​សម្រាប់​ការ​ចាប់ផ្តើម​នេះ និង​ការ​លេង​ឲ្យ​ក្លឹប​ល្អ​បំផុត​ក្នុង​លោក”។

Vinicius ទំនង​ជា​នឹង​ត្រូវ​វិល​ត្រលប់​មក​ជួយ​ក្លឹប​តតាំង​ពាន ICC ​ទល់ Bayern Munich នា​ថ្ងៃ​ទី ២១ ខណៈ​សព្វថ្ងៃ​ខ្លួន​កំពុង​ជួយ​ជម្រើស​ជាតិ​ប្រេស៊ីល​នៅ Copa America។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT