អ្នកគាំទ្រក្លឹបបិសាចក្រហមជាច្រើនបានបង្ហាញពីការជឿជាក់ថាចំណូលថ្មី Daniel James នឹងអាចនាំសំណាងឲ្យក្លឹប Man Utd ដូចជំនាន់ការដែលទើបចុះហត្ថលេខាយក Robin van Persie។
James បានក្លាយជាកីឡាករក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ក្រោមតម្លៃខ្លួនប្រមាណ ១៥ លានផោនចេញពីក្លឹប Swansea City។
ស្លាបប្រយុទ្ធសញ្ជាតិវែលរូបនេះ បានចុះហត្ថលេខាលើកុងត្រារយៈពេល ៥ ឆ្នាំ និងទទួលបានអាវលេខ ២១ ជំនួសកីឡាករ Ander Herrera ដែលបានចាកចេញទៅ។ គ្រប់គ្នាកំពុងរំពឹងថា James អាចនឹងជួយឲ្យ United ឈ្នះពាន PL លើកទី ២១ តាមរយៈអាវរបស់គេ ដូចជំនាន់ Van Persie អ៊ីចឹងដែរ។
កាល United ទិញយក Van Persie នាឆ្នាំ ២០១២ ចេញពី Arsenal បុរសសញ្ជាតិហូឡង់ក៏បានអាវលេខ ២០ ហើយភ្លាមនោះក្លឹបក៏បានឈ្នះពានលើកទី ២០ ដែលជាកំណត់ត្រាដ៏អស្ចារ្យមួយ។ ប្រភព៖ AF