អាមេរិក ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Women World Cup ​ក្រោយ​ឈ្នះ​អង់គ្លេស ​២-១​

ក្រុម​បាល់ទាត់​នារី​អាមេរិក ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Women World Cup ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​អង់គ្លេស ​ក្នុង​លទ្ធផល ​២-១ ​កាល​ពី​យប់មិញ​នេះ។

ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ អាមេរិក ​នាំ​មុខ​២​គ្រាប់​មុន​នៅ​នាទី​១០ ​ដោយ Press ​ខណៈ​ដែល​ក្រុម​អង់គ្លេស​ក៏​តាម​បាន​ស្មើ​វិញ​នៅ​នាទី​១៩ ​ដោយ White ។ ​នៅ​នាទី​៣១ ​ក្រុម​អាមេរិក​ក៏​រក​បាន​គ្រាប់​បាល់​នាំ​មុខ​ជា​ថ្មី​ម្ដង​ទៀត ​ដោយ Morgan ​មុន​ពេល​ក្រុម​អង់គ្លេស​បាន​គ្រាប់​បាល់​ប៉េណាល់ទី​១​គ្រាប់​ដែរ​នៅ​នាទី​៨៤ ប៉ុន្តែ​កីឡា​ការិនី Houghton ​ធ្វើ​មិន​បាន​សម្រេច​ឡើយ។ ចប់​ការ​ប្រកួត អាមេរិក ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​ឈ្នះ​ក្រុម​អង់គ្លេស ២-១។

នៅ​យប់​នេះ ​នឹង​មាន​ការ​ប្រកួត​១​ប្រកួត​ទៀត ​ដើម្បី​ស្វែង​រក​មួយ​ក្រុម​ឡើង​ទៅ​ប៉ះ​អាមេរិក។ ដោយ​ក្រុម​ហុល្លង់ ​និង​ប៉ះ​ក្រុម​ស៊ុយអែត ​វេលា​ម៉ោង​២​រំលង​អាធ្រាត្រ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT