ប្រេស៊ីល​ត្រូវ​ណាត់​ជួប​អាហ្សង់ទីន​នៅ​ព្រឹក​ស្អែក នេះ​ជម្រើស ១១ រូប​អាច​ប៉ះ​គ្នា

វេលា​ម៉ោង ០៧:៣០ នាទី​ព្រឹក​ថ្ងៃ​ពុធ​ ក្រុម​ម្ចាស់​ផ្ទះ​ប្រេស៊ីល​នឹង​ត្រូវ​តតាំង​អាហ្សង់ទីន​នា​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន Copa America ឆ្នាំ ២០១៩ ​ដែល​នេះ​ជា​គូ​តតាំង​ដ៏​ក្តៅ​គគុក​មួយ​ប្រចាំ​ខែ​មិថុនា។

៤ ប្រកួត​ធ្លាប់​ជួប​គ្នា​នៅ Copa ចុង​ក្រោយ​បង្អស់ គឺ​ប្រេស៊ីល​ស្គាល់​តែ​ជ័យជម្នះ ខណៈ​សម្រាប់​អាហ្សង់ទីន​ ៥ លើក​ចុង​ក្រោយ​ដែល​ឆ្លង​មក​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ គឺ​សុទ្ធ​សឹង​តែ​ឡើង​បាន​ទៅ​វគ្គ​បន្ទាប់ ប៉ុន្តែ​អាច​ឈ្នះ Final តែ​មួយ​លើក​គត់​នៅ​ឆ្នាំ ១៩៩៣។

តាម​រយៈ​គេហទំព័រ TheHardTackle បាន​ព្យាករណ៍​នៅ​ជម្រើស ១១ រូប​អាច​ប៉ះ​គ្នា​មាន​ដូច​ខាង​ក្រោម៖

ប្រេស៊ីល: Alisson; Alves, Silva, Marquinhos, Alex Sandro; Arthur, Casemiro; Jesus, Coutinho, Everton; Firmino

អាហ្សង់ទីន: Armani; Foyth, Pezzella, Otamendi, Tagliafico; Paredes; De Paul, Lo Celso; Messi; Martinez, Aguero

ប្រភព: TheHardTackle

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT